លោកស្រី ម៉ែន សំអន បានលើកឡើង​ពី​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​

ភ្នំពេញ: នៅ​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច បាន​អនុញ្ញាតិ​ឲ្យ​ឯកឧត្តម William A. Heidt ឯកអគ្គ​រដ្ឋ​ទូក​អាមេរិក​ថ្មី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​សម្តែង​ការគួរ​សមនៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​នាឱកាស​នោះ​ផងដែរ​លោកស្រី ក៏បាន​លើកឡើង​អំពី​ការដឹកនាំ និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុ​ជាមាន​ដំណើរការ​យ៉ាង​ល្អប្រសើរ ទោះបី​ជាមាន​ចំណុច​ខ្លះ​មិន​ស្របគ្នា​ពី​គណបក្សប្រឆាំង​ក៏ដោយ ក៏​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​ស្របតាម​ឆន្ទៈ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកស្រី ក៏បាន​លើកឡើង​ផងដែរ អំពី​តួនាទី និង​ភារកិច្ច​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច គឺ​ក្រសួង​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ និង​គ្រប់គ្រង​រាល់​កិច្ចការ​សម្របសម្រួល ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បង្ការ​ទប់ស្កាត់ កែលម្អ និង​មាន​វិធានការណ៍ ដើម្បី​ប្រឆាំងនឹង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា​៕​