ប្រជាពលរដ្ឋ​ភ័យខ្លាច នឹង​រថយន្ត​ធុន​ធ្ងន់​ដឹក​ដែក រអិល​កិន​ម៉ូតូ​ប៉ះ​រថយន្ត​តូច នៅមុខ​ផ្សារលើ​ក្រុងព្រះសីហនុ​

ព្រះសីហនុ:  រថយន្ត​ធុន​ធ្ងន់​សណ្តោង​រ៉ឺម៉ក​ដឹក​ដែក​ចំណុះ​២៥​តោន ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3550 ជា​របស់​ក្រុមហ៊ុន ML បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ លន់ គាង​ហ៊ ភេទ​ប្រុស បាន​រអិល​ចុះ​ចំណោត​កិន​ម៉ូតូ​សេ​១២៥CC ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ នឹង​ប៉ះ​រថយន្ត​ទំនើប​ម៉ាក​ហ៊ី​លុច ពណ៌​ស ពាក់​ស្លាក​លេខ 2AG-7635 បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ភ័យ​ស្លន់ស្លោ រត់​ប្រសាច​ចែក​ជើង​គ្នា​គេច​ពី​សេចក្តីស្លាប់​។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងមុខ​ផ្សារលើ ស្ថិត​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​បាន​ស្តីបន្ទោស​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវ​គោ​ខេត្ត​ព្រះសីហនុ ដែល​បានអនុញ្ញាត​ឲ្យ​រថយន្ត​ធំៗ បើក​ចូលក្នុង​ក្រុង​យ៉ាង​អនាធិបតេយ្យ បង្ក​ឲ្យ​មាន​កកស្ទះ​នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ជាពិសេស​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​។

​ប្រជាពលរដ្ឋ​បន្តទៀតថា ទាក់ទិន​ទៅនឹង​កា​ហូរ​ចូល​រថយន្ត​ធំៗ​ចូល​ពេញ​ក្រុង​បែបនេះ មហាជន​បាន​លើកឡើងថា ពិតជា​មានការ​ឃុបឃិត​គ្នា​ប្រមូល​លុយ​ក្បាល​រថយន្ត ពិតប្រាកដ​ណាស់ បានជា​រថយន្ត​ធំៗ​ដឹក​ធ្ងន់ៗ ចូល​បាន​តាំងពីព្រឹក​ព្រលឹម​រហូតដល់​ល្ងាច​បែបនេះ​។​

​លោក ព្រហ្ម ពៅ ប្រធានការិយាល័យ​ចរាចរណ៍​ជើងគោក ខេត្ត​ព្រះសីហនុ បាន​បដិសេធ​និង​ច្រានចោល​នូវ​ពាក្យ​ទាំងនេះ​ថា វា​មិនមែនជា​ការពិត​នោះទេ​។ លោក​បាន​បន្តទៀតថា រថយន្ត​ធុន​ធ្ងន់​អនុញ្ញាត​ឲ្យ​ចូលក្នុង​ក្រុង បានតែ​ពេលយប់ ហើយ​ចេញ​ទៅវិញ ឲ្យ​ផុតពេល​ព្រឹក ប៉ុន្តែ​ករណី​ចាំបាច់​មាន​ហេតុផល ត្រឹមត្រូវ​អនុញ្ញាត​ឲ្យ​ចូល​បាន​ម្តងម្កាល​។
​លោក បានលើកឡើង​បន្ថែមទៀតថា គណៈកម្មការក្រុង ខេត្ត នឹង​លោក អ៊ី សុខា ស្នងការរង​ទទួល​បន្ទប់​សណ្តាប់ធ្នាប់ កំពុងតែ​ប្រជុំគ្នា​អំពី​រឿង​បញ្ហា​នេះដែរ​។

​ចំណែក​រថយន្ត​សណ្តោង​រ៉ឺម៉ក​បង្កហេតុ និង​រថយន្ត​ដែល​ខូចខាត ព្រមទាំង​ម៉ូតូ​ដែល​ខូចខាត ត្រូវបាន​នគរ​បាលច​រាច​រណ៍​ធ្វើការ​វាស់វែង​ហើយ​អូស​យកទៅ​រក្សា​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕