ឧត្តមសេនីយ៍ សំ ជិត ដឹកនាំនគរបាល ក្រុងប៉ោយប៉ែត ផ្សព្វផ្សាយ គោលនយោបាយ ភូមិឃុំមានសុវត្តិ ភាពដល់អាជីវករតាមផ្សារ

បន្ទាយមានជ័យ៖ ក្រោយពីមានបាតុភាព លួច ឆក់ប្លន់ ឃាតកម្ម កើតឡើងជាបន្តបន្ទាប់ តាមខេត្តមួយចំនួនក្នុង ព្រះរាជាណាចក្រកកម្ពុជា នៅរសៀលម៉ោង៣ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ សំ ជិត ស្នងការរង និងលោក អ៊ុ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានចុះណែនាំនិងផ្សព្វផ្សាយ ពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពដល់គ្រប់អាជីវ ករក្នុងផ្សារត្រី ផ្សារអគ្គថ្មី និងហាងប្តូរប្រាក់ វេប្រាក់។

លោកឧត្តមសេនីយ៍ត្រី សំ ជិត ស្នងការរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចុះពិនិត្យនិងណែនាំដល់អាជីវករថ្ងៃនេះ គឺសមត្ថកិច្ចធ្វើឡើងក្នុងគោលបំណង ពញ្ញាក់ស្មារតីដល់គ្រប់ ពលរដ្ឋ អាជីវករ និងម្ចាស់ហាងប្តូរប្រាក់ វេប្រាក់ បានយល់ដឹងពីច្បាប់ ជម្រុញឲ្យពួកគាត់មានការសហការល្អ ហ៊ាននិយាយការពិត ហ៊ានរាយការណ៍ ក្នុងករណីបានឃើញ ឬជួបជនខិលខូចកំពុងធ្វើ សកម្មភាពដូរជា លួច ឆក់ ប្លន់ ជួញដូរថ្នាំញៀន ករណីឆបោកផ្សេងៗ ត្រូវរាយការណ៍ជូនសមត្ថកិច្ចឲ្យ បានទាន់ពេល វេលាដើម្បីជួយអន្តរាគមន៍ជូនពួកគាត់បានទាន់សភាពការណ៍។

គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះនៅចំណុចផ្សារត្រី តែងតែត្រូវពលរដ្ឋរិះគន់ជាបន្តបន្ទាប់ថា មិនសូវមានសន្តិសុខ ឧស្សាហ៍កើតមានករណី ទម្លាក់យោង ឆក់ខ្សែករ បុកហោប៉ៅយកាបូបលុយ និង ដាក់ថ្នាំល្បួងទៅដោះគ្រឿងអលង្គការជាដើម។ចំពោះបញ្ហាទាំងនេះក៏ធ្លាប់ត្រូវបានកម្លាំង នគរបាល កម្លាំង អ ហ ចាប់បានជាញឹកញាប់ផងដែរ តែមួយចំនួនមិនត្រូវសមត្ថកិច្ចបង្ក្រាបបានដែរ៕