ក្រោយ​បរាជ័យ​នាំ​អង្ករ​ចេញ​១​លាន​តោន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រក​យុទ្ធសាស្ត្រ​ថ្មី​

​ភ្នំពេញ​៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក សុខ ពុ​ទ្ធី​វុ​ធ ចង់​ជំរុញ​ឲ្យភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​ គិតគូ​រលើ​ផែនការ​បី​សំខាន់ៗ​គឺពូជស្រូវ ឃ្លាំង​ស្តុក និងទីផ្សារ ដើម្បី​សម្រេច​ផែនការ​នាំចេញ​អង្ករ​ចេញ​ចំនួន១​លាន​តោន​របស់​រាជរដ្ឋាភិបាល​។ លោក សុខ ពុ​ទ្ធី​វុ​ធ រំពឹងថា កម្ពុជា​នឹង​អាច​នាំ​អង្ករ​ចេញ​១​លាន​តោន​នៅក្នុង​អំឡុង​៥​ឆ្នាំ​ខាងមុខនេះ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វេទិកាស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១២​ខែមករា​ នា​សណ្ឋាគា​សុខា​ភ្នំពេញ លោក សុខ ពុ​ទ្ធី​វុ​ធ ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ទាំងអស់​រួមមាន​៖ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ សហគមន៍​កសិករ ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ ឲ្យ​រួមគ្នា​គិតគូ​រលើ​ពូជស្រូវ ឃ្លាំង​ស្តុក និងទីផ្សារ ដើម្បី​រក​ការ​ឯកភាពគ្នា​លើ​ចំណុច​ទាំងអស់នេះ​។ លោក សុខ ពុ​ទ្ធី​វុ​ធ មានប្រសាសន៍ថា​៖«​យើង​ចង់​ឲ្យ​ភាគី​ទាំងអស់​ឯកភាព​លើ​ម៉ូ​ដែល​រួមមួយ ដើម្បី​ឲ្យ​យើង​សហការគ្នា កុំ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទៅ​តែម្នាក់ឯង​»​។ លោក សុខ ពុ​ទ្ធី​វុ​ធ រំពឹងថា កម្ពុជា​នឹង​អាច​នាំ​អង្ករ​ចេញ​១​លាន​តោន​នៅក្នុង​អំឡុង​៥​ឆ្នាំ​ខាងមុខនេះ​។

​កាលពី​ឆ្នាំ​២០១០​កន្លងមក រាជរដ្ឋាភិបាល​បានដាក់​ចេញ​ផែន​ការនាំ​អង្ករ​ចេញ​ចំនួន ១​លាន​តោន​សម្រាប់​ឆ្នាំ​២០១៥  តែ​ផែនការ​នេះ​មិនអាច​សម្រេចបាន​នោះទេ គឺ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​បានតែ​ចំនួន​៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ​។
ក្រោយ​បរាជ័យ​នាំ​អង្ករ​ចេញ​១​លាន​តោន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រក​យុទ្ធសាស្ត្រ​ថ្មី​

​សូមបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​វេទិកា​ស្រូវ​អង្ករ​លើក​ទី​៥ នៅ​ថ្ងៃទី​២៤​ដល់​២៦​ខែមករា​ឆ្នាំ​២០១៦ នៅ​សណ្ឋាគា​សុខា​ភ្នំពេញ  ដែល​វេទិកា​នោះ នឹង​ជជែក​ពិភាក្សា​លើ​បញ្ហា​ស្រូវ​អង្ករ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល​៕

ក្រោយ​បរាជ័យ​នាំ​អង្ករ​ចេញ​១​លាន​តោន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រក​យុទ្ធសាស្ត្រ​ថ្មី​

ក្រោយ​បរាជ័យ​នាំ​អង្ករ​ចេញ​១​លាន​តោន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រក​យុទ្ធសាស្ត្រ​ថ្មី​

ក្រោយ​បរាជ័យ​នាំ​អង្ករ​ចេញ​១​លាន​តោន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រក​យុទ្ធសាស្ត្រ​ថ្មី​

ក្រោយ​បរាជ័យ​នាំ​អង្ករ​ចេញ​១​លាន​តោន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រក​យុទ្ធសាស្ត្រ​ថ្មី​


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​