ឆ្នាំ២០១៥៖​បទឧក្រិដ្ឋកើតឡើង​តិច តែ​កក្រើកជាងឆ្នាំ២០១៤

ករណី​បទឧក្រិដ្ឋ​ឆ្នាំ២០១៥ កើតឡើង ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស តិចជាង​ឆ្នាំ២០១៤ ។ ប៉ុន្តែ​បទល្មើស​ក្នុង​ឆ្នាំ២០១៥ មាន​ភាព​កក្រើក​និង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ខ្លាំង​ជាង​ឆ្នាំ២០១៤ ដោយសារ​នៅ​ចុងឆ្នាំ២០១៥ អំពើ​លួច ឆក់ ប្លន់ បាន​កើតឡើងផ្ទួនៗគ្នា។

 បើទោះបីជា​ចំនួន​នៃ​បទឧក្រិដ្ឋ ក្នុង​ឆ្នាំ២០១៥ បាន​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​មាន​ភាពភ័យខ្លាច​យ៉ាងខ្លាំង ចំពោះ​អំពើ​លួច ឆក់ ប្លន់ ឃាតកម្ម ដោយសារតែ​នៅ​ចុងឆ្នាំ២០១៥ បទល្មើស​ទាំងនេះ បាន​កើតឡើងផ្ទួនៗគ្នា។ នេះ​បើតាម​ការអះអាង​របស់​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី ១២ ខែមករា​នេះ។

លោក​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការកើត​បទល្មើស​ឧក្រិដ្ឋ​ទាំងនោះ​ថា៖«យើង​សង្កេតឃើញថា បទល្មើស​ក្នុង​ឆ្នាំ២០១៥នេះ ភាគច្រើន​កើតឡើង​ពី​អ្នកប្រើប្រាស់​គ្រឿងញៀន អ្នកចាញ់​ល្បែង ជន​ដែល​គ្រួសារ​បណ្តេញ​ចេញពីផ្ទះ ហើយ​ជាពិសេស​នោះ អ្នក​ដែល​ត្រូវបាន​លើកលែងទោស បាន​ត្រឡប់មក​ប្រព្រឹត្ត​បទល្មើស​សាជាថ្មី ដោយ​មិន​រាងចាល ជាដើម»។

អ្នកនាំពាក្យ​រូបនេះ​បានបង្ហាញ​ពី​ទិន្នន័យ​សរុប​ថា មនុស្ស​ស្លាប់​ចំនួន ២២៩ នាក់ និង​របួស​ចំនួន៣៩៥ នាក់ ក្នុង​បទល្មើស​ឧក្រិដ្ឋ​ទាំង ១.៦៤៩ លើក ដែល​បទឧក្រិដ្ឋ​ទាំងនោះ មានដូចជា ប្លន់, លួច, ឃាតកម្ម, និង​ហិង្សា​ដោយ​ចេតនា ជាដើម។ ចំណែក​ឆ្នាំ ២០១៤ បទឧក្រិដ្ឋ មាន​ចំនួន ១.១២៤ លើក ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន  ២៨៣ នាក់ និង​របួស​ចំនួន ៣៥១ នាក់។

របាយការណ៍​ឆ្នាំ២០១៥ ដែល​ផ្សព្វផ្សាយ​ដោយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា បទល្មើស ប្លន់ ៤៣៦ លើក, ឃាតកម្ម ២៥៥លើក, រំលោភ​សេពសន្ថវៈ ១៨៩លើក, ជួញដូរ​មនុស្ស ៤៦លើក, បង្ខាំង​មនុស្ស ៦លើក, ចាប់ជំរិត ៦លើក, ជួញដូរ​ចែកចាយ​គ្រឿងញៀន ៥៧៤លើក, ប្រើប្រាស់​គ្រឿងញៀន ១៣០លើក, ដំណាំ​កញ្ឆា ៤លើក, អំពើ​លួច ១.៤៤៣លើក, ហិង្សា​ដោយ​ចេតនា ៦៩០លើក, កាន់កាប់​ដឹកជញ្ជូន​អាវុធ​ខុសច្បាប់ ៧៩ លើក, ពង្រាត់​មនុស្ស៧លើក, ចាប់ជំរិត ៦ លើក, ឃើញ​សាកសព ១៦០លើក៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​