គ្រូពេទ្យថ្នាក់ទាប រាប់ពាន់នាក់ ផ្ទុះកូដកម្មទូទាំង អង់គ្លេស មិនធ្លាប់មាន ៤០ឆ្នាំមកហើយ

ក្រុងឡុងដ៍៖ ក្រុមគ្រូពេទ្យថ្នាក់ទាប រាប់ពាន់នាក់ នៅកាលពីព្រឹកមិញនេះ បានផ្ទុះកូដកម្ម ពេញមួយថ្ងៃជុំវិញបញ្ហាជម្លោះប្រាក់ខែ និងម៉ោងធ្វើការ ជាមួយនឹងអាជ្ញាធរ សុខភាពអង់គ្លេស។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ការផ្ទុះកូដកម្មនេះ ជាលើកដំបូងហើយសម្រាប់ក្រុមគ្រូពេទ្យថ្នាក់ទាបអង់គ្លេស រយៈពេលជិត ៤០ឆ្នាំមកនេះ។ កូដកម្មនេះបណ្ដាលឲ្យប្រតិបត្តិការ និងដំណើរការនៅតាមមន្ទីរពេទ្យជាច្រើនរងផល់ប៉ះពាល់ជាខ្លាំង ដោយសារតែគ្រូវពេទ្យជាច្រើនបានដើរចេញពីកន្លែងធ្វើការ ចាប់តាំងពីម៉ោង ៨ព្រឹកថ្ងៃអង្គារនេះ។

អំឡុងពេលកូដកម្មនេះ ក្រុមគ្រូពេទ្យហាត់ការ មានការងារត្រឹមតែជួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះ គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យថ្នាក់ទាបសរុបចំនួន ៣៧,០០០នាក់ ក្នុងចំណោម ៤៥,០០០នាក់ នៅអង់គ្លេស បានចូលរួមបោះឆ្នោតកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ហើយ ៩៨ភាគរយក្នុងចំណោមពួកគេ បានបោះឆ្នោតគាំទ្រសកម្មភាពឧស្សាហកម្ម មិនគាំទ្រសុខាភិបាលនោះទេ។

បច្ចុប្បន្នរដ្ឋាភិបាលអង់គ្លេសមានបំណងនឹងបង្កើត “សេវាសុខាភិបាលជាតិ” ហៅកាត់ថា NHSក្នុងរយៈពេល ៧ថ្ងៃ និងធ្វើការណែនាំកិច្ចសន្យាការងារថ្មីសម្រាប់ក្រុមគ្រូពេទ្យថ្នាក់ទាប ដែលជឿជាក់ថា កិច្ចសន្យាការងារថ្មីនេះ នឹងជួយកាត់បន្ថយកិច្ចការពាររបស់ពួកគេ៕

គ្រូពេទ្យថ្នាក់ទាប រាប់ពាន់នាក់ ផ្ទុះកូដកម្មទូទាំង អង់គ្លេស មិនធ្លាប់មាន ៤០ឆ្នាំមកហើយ