Modric, Neymar និង Pugba ឈ្នះ​ពាន​រង្វាន់ FIFPro World XI លើក​ដំបូង

ពានរង្វាន់ FIFPro World XI​ របស់​សហព័ន្ធ​​បាល់​​ទាត់​ពិភព​លោកឆ្នាំនេះ កីឡាករ​​ក្របខណ្ឌ​អេស្បាញ La Liga ៨ ​នាក់បាន​ទទួល​បាន ខណៈ​មាន​តែ​ ៣ ​នាក់​តែ​ប៉ុណ្ណោះ​ដែល​ពុំ​មែន​លេង​ឲ្យ​ក្លិប​​​នៅ​​អេស្បាញ។

moudricដោយឡែក មាន​កីឡាករ ៣​ នាក់​ដែល​បាន​ទទួល​ពាន​រង្វាន់​នេះ​ជាលើកដំបូង គឺកីឡាករ Luka Modric កីឡាករ Neymar និង កីឡាករ Paul Pogba ។ តំណាង​តែ​មួយ​គត់​របស់​ក្រប​ខណ្ឌអង់គ្លេស Premeir League ​កាល​ពី​ឆ្នាំ​មុន គឺកីឡាករ Angel di Maria ដែល​លែង​លេង​ឲ្យ​ក្លិប​បិសាច​ក្រហម ​Manchester United បន្ទាប់​ពី​បាន​ចេញ​ទៅ​លេង​ឲ្យ​ក្លិប​​ Paris Saint-Germain កាលពី​ខែ​សីហា​ឆ្នាំមុន ​ពុំ​មាន​ឈ្មោះ​ទទួល​បាន​ពាន​រង្វាន់​នោះ​ឡើយ។ កីឡាករ​អ្នក​ចាំ​ទី​ Manuel Neuer នៅ​តែ​អាច​រក្សា​តំណែង​ជា​អ្នក​ចាំទី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ ហើយ​ក៏​ជា​តំណាង​តែ​ម្នាក់​គត់​របស់​ក្របខណ្ឌ Bundesliga​ របស់​អាល្លឺម៉ង់។

ចំណែក​ឯ ខ្សែការពារ​ឆ្នើម​ប្រចាំ​ឆ្នាំមាន​កីឡាករ Dani Alves កីឡាករ Sergio Ramos​ កីឡាករ Thiago Silva និង​ កីឡាករ Marcelo។
ចំណែក​ឯ​ ពាន​រង្វាន់​ខ្សែ​បម្រើ​ឆ្នើម​ប្រចាំឆ្នាំ​បាន​ទៅ​លើ​កីឡាករ Andres Iniesta និង Modric ព្រម​ទាំង​កីឡាករ​ Pogba របស់ក្លិប​ Juventus។ ជាមួយ​គ្នា​នេះ​ដែរ កីឡាករ Neymar កីឡាក Lionel Messi និង​កីឡាករ Christiano Ronaldo សម្រាប់​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ។ គួរ​រំលឹក​ផងដែរថា Lionel Messi និង​ Christiano Ronaldo បាន​ទទួល​បាន​ពាន​រង្វាន់ប្រាំ​បួន​ឆ្នាំ​ជាប់​ៗ​នេះ ដែល​ជា​កំណត់​ត្រា​ពិភពលោក​របស់ FIFA។
នៅឆ្នាំនេះ ទាំង​ក្លិប Barcelona និង Real Madrid​ មានកីឡាករ​ ៤ ​នាក់​ទទួលបាន​ពានរង្វាន់​នេះ ដែល​កាល​ពី​ឆ្នាំទៅ​ កីឡាករ​សរុប​របស់​ក្លិប​ទាំង​ពីរ​ដែល​ទទួល​បាន​រង្វាន់​នេះ​មាន​តែ​ ៥ ​រូប​តែ​ប៉ុណ្ណោះ។

គួរ​កត់​សម្គាល់ថា ​​អ្នក​ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​កីឡាករ​ឆ្នើម​សម្រាប់​ពាន​រង្វាន់ FIFPro World XI មាន​ចំនួន ២៦,៤៧៨ នាក់​មក​ពី​ ៦៨ ប្រទេស​ដែល​តួលេខ​នេះ​គឺ​ជា​កំណត់​ត្រា​មួយ​ទៀត​របស់ FIFA៕