ចង់ដឹង​ពី​លក្ខណៈពិសេស​ និង តម្លៃរថយន្តរ​បស់ អូ​បា​ម៉ា ទេ ?

ចង់ដឹង​ពី​លក្ខណៈពិសេស​ និង តម្លៃរថយន្តរ​បស់ អូ​បា​ម៉ា ទេ ?

ដោយ ៖ ​សូរ្យរិទ្ធ

និយាយ​ដល់​រថយន្ត​របស់​អ្នកដឹកនាំ​ពិភពលោក តួយ៉ាង​ប្រទេស​មហាអំណាច សហរដ្ឋអាមេរិក បើ​គេ​ក្រឡេកមើល​ពី​ខាងក្រៅ​ហាក់​ធម្មតា ប៉ុន្តែ​នៅ​ខាងក្នុង​ពិតជា​មិនធម្មតា មាន​អាថ៌កំបាំង​ច្រើនយ៉ាង តួយ៉ាង​ដូច​រថយន្ត Limo One ឬ The Beast របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ជាដើម ។ ខាងក្រោម​ជា​ចំណុច​លក្ខណៈពិសេសៗ​របស់​រថយន្ត ។​

​ចាប់ផ្តើម​ពី​តួ​រថយន្ត​មាន​ទំហំ 5,4 ម៉ែត្រ កម្ពស់ 1,5 ម៉ែត្រ 10 អ៊ី​ញ ។ តួ​រថយន្ត​ធ្វើ​ពី​វត្ថុ ៣ ប្រភេទ​គឺ អា​លុយ​មី​យ៉ូ​ម ទី​តានី​ញ៉ូ​ម និង សេ​រ៉ា​មិច​, ផ្នែក​ខាង ក្រោម​រថយន្ត​អាច​ការពារ​ការផ្ទុះ ឬ ពី​កាំជ្រួច​មី​ស៊ី​ល កញ្ចក់​ការពារ​គ្រាប់ កាំភ្លើង​មាន​កម្រាស់ 5 អ៊ី​ញ ទ្វា​រថយន្ត​មាន​កម្រាស់ 8 អ៊ី​ញ ធុង​ប្រេង​ហ៊ុម​ដោយ​ហ្វូ​ម​ពិសេស ការពារ​ការផ្ទុះ ទោះជា​ត្រូវ​វាយប្រហារ​ដោយផ្ទាល់​ក្តី​, នៅក្នុង​រថយន្ត​មាន​ធុង​បម្រុង​ផ្ទុក​អុកស៊ីហ្សែន និង ឈាម​, សម្បក​កង់​រថយន្ត​ធន់ នៅខាងមុខ​រថយន្ត​មាន​ផ្ទុក​ឧស្ម័ន​បង្ហូរទឹកភ្នែក កាមេរ៉ា ការពារ​ជាយថាហេតុ​នៅពេល​មាន​បាតុកម្ម​នៅ​ពី​ខាងមុខ ។ វា​មាន​ទម្ងន់ ៨ តោន ចំណុះ​បាន ៧ នាក់​ តម្លៃជាង ១ លានដុល្លារ ។

​ដូច្នេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក អង្គុយ​បាន​ស្រួល​គូទណាស់ មិនមាន​អារម្មណ៍​ភ័យខ្លាច​អ្វី​បន្តិច​ឡើយ ៕

ចង់ដឹង​ពី​លក្ខណៈពិសេស​ និង តម្លៃរថយន្តរ​បស់ អូ​បា​ម៉ា ទេ ?

ចង់ដឹង​ពី​លក្ខណៈពិសេស​ និង តម្លៃរថយន្តរ​បស់ អូ​បា​ម៉ា ទេ ?

ចង់ដឹង​ពី​លក្ខណៈពិសេស​ និង តម្លៃរថយន្តរ​បស់ អូ​បា​ម៉ា ទេ ?
​រូបនេះ Post ដោយ iambiker