ប្រភេទបក្សី នៅក្នុងប្រទេសរុស្ស៊ី កំពុងជួប គ្រោះថ្នាក់

ទីក្រុងម៉ូស្កូៈ សហភាពការពារ ពពួកសត្វបក្សី បាននិយាយថា បក្សី៣ ប្រភេទនៅក្នុងប្រទេសរុស្ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់ដែលអាចឈាន ទៅដល់ការផុតពូជ។

យោងទៅតាមប្រភពពត៌មានរុស្ស៊ី RIA Novosti បានឲ្យដឹងថា ប្រភេទបក្សីដែលមានអត្រានៃការបាត់បងខ្ពស់ជាងគេបំផុតរួមមាន the slender-billed curlew, the spoon-billed sandpiper and the golden bunting ដែលពួកវាមានទំលាប់ផ្លាស់ប្តូរទីលំនៅនៅក្នុងរដូវរងារ។

ម្យ៉ាងវិញទៀត ចំនួនសត្វចាបនៅក្នុងប្រទេសរុស្ស៊ី ក៏ត្រូវបានឃើញថា មានការធ្លាក់ចុះផងដែរ
ដោយឡែក នៅក្នុងខណៈពេលដែលប្រភេទបក្សីមួយចំនួន កំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយរៀបនឹងផុតពួជ ក៏មានពពួកសត្វបក្សីថ្មីចំនួន ១០ ប្រភេទត្រូវបានឃើញនៅក្នុងប្រទេសរុស្ស៊ី ផងដែរកាលពី២០ឆ្នាំមុន។

ក្រុមអ្នកអភិរក្សសត្វបក្សីបាននិយាយថា មួលហេតុនៃការធ្លាក់ចុះនៃចំនួនសត្វបក្សីអស់ទាំងនេះ ប្រហែលមកពីការផ្លាស់ប្តូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយ ព្រមទាំងការប្រែប្រួលនៃអាកាសធាតុ។

គួរបញ្ជាក់ដែរថា សហភាពការពារពពួកបក្សីរបស់ប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដោយបានធ្វើការពិនិត្យ នឹង សិក្សាអំពីចំនួននៃសត្វបក្សីដែលមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី៕

ប្រភេទបក្សី នៅក្នុងប្រទេសរុស្ស៊ី កំពុងជួប គ្រោះថ្នាក់