ស្រះ នៃទ្វីបអង់តាក់ទិច ប្រហែលជាអាច បង្ហាញភស្តុតាង ប្រភពទឹកនៅ ភពអង្គារ៍

ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ទ្រង់ទ្រាយទឹកខុសៗគ្ នារបស់ភពផែនដី ជាក់ស្តែងទឹកដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង នៅទ្វីបអង់តាកទិច គឺជាវត្ថុរាវលុះត្រាតែ បរិមាណអំបិលរបស់វា មានកំរិតខ្ពស់បំផុត។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ស្រះ Don Juan ដែលមានទីតាំងនៅក្នុងតំបន់ជួរភ្នំទឹកកក McMurdo ដោយទីនោះគឺជាតំបន់ដែលមានសីតុណ្ហភាព ត្រជាក់បំផុត នឹងស្ងួតបំផុតនៅភពផែនដីយើងនេះ ហើយវាមានលក្ខណៈស្រដៀងនឹងតំបន់រាំងស្ងួតនឹង ត្រជាក់ខ្លាំងនៅភពអង្គារ៍ដែរ ដោយវាអាចមានទំនាក់ទំនង និងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តអាចដឹងអំពីប្រភពទឹកនៅភពអង្គារ៍ទាំង តាំងពីអតីតកាល និងបច្ចុប្បន្នកាល។

ក្រុមស្រាវជ្រាវមួយក្រុមដែលត្រូវបានដឹកនាំដោយមហាវិទ្យាល័យភូមិវិទ្យា Brown បានរកឃើញអំពីមូលហេតុដែលទឹកនៅក្នុងស្រះនេះមានរស់ជាតិប្រៃ និងអាចកើនឡើងដល់កំរិតកំពូលរបស់វា។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានកំណត់ថា ទឹកទាំងនោះបានស្រូបចេញពីក្នុងស្រទាប់បរិយាកាសទៅក្នុងដីដែលមានជាតិប្រៃ ដែលនេះជាហេតុធ្វើឲ្យស្រះនេះមានរស់ជាតិប្រៃ។

ស្រះ នៃទ្វីបអង់តាក់ទិច ប្រហែលជាអាច បង្ហាញភស្តុតាង ប្រភពទឹកនៅ ភពអង្គារ៍

  • ស្រះ នៃទ្វីបអង់តាក់ទិច ប្រហែលជាអាច បង្ហាញភស្តុតាង ប្រភពទឹកនៅ ភពអង្គារ៍已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/12  Category:​អន្តរជាតិ