Pep Guardiola សុំ​ទោស​ចំពោះ​​មន្ទិល​ពេល​អនាគត​នៅ Premier League

គ្រូបង្វឹក​ក្លិប​យក្សអាល្លឺម៉ង់ Bayern Munich លោក Pep Guardiola ដែល​ប្រកាស​ចាក​ចេញ​ពី​ក្លិប​នេះ​កាល​ពី​ឆ្នាំ​មុន បាន​ធ្វើ​ការ​សុំ​ទោស ប្រសិន​បើ​ការ​ប្រកាស​ជា​សាធារណៈ​នានា ​ថា​លោក​នឹង​ផ្ទេរ​ទៅ​ដឹក​នាំ​ក្លិប​នៅ Premier League នៅ​រដូវ​កាល​ក្រោយ កំពុង​ដាក់​សម្ពាធ​លើ​អ្នក​ចាត់​ការ​ទូទៅ​នៅក្នុង​ក្លិប​ធំៗ​របស់​លីក​អង់គ្លេស​ទាំង​ឡាយ។ លោកថ្លែងបែបនេះ ក្នុង​ទីក្រុង Doha ដែល​ក្រុម Bayern Munich កំពុង​បោះ​ជំរុំ​ហ្វឹក​ហាត់​នៅ​ទី​នោះ។

pepអ្នក​ចាត់​ការ​ ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ​​ចង់ទៅ​ដឹក​នាំ​ក្រុម​មួយ​នៅ​ក្នុង​ប្រទេស ​អង់គ្លេស ​ដែល​ត្រូវ​បាន​រំពឹង​ថា លោក​ចំណាប់​អារម្មណ៍​លើ​​ក្លិប Manchester City, Manchester United ឬ Chelsea ខណៈ​ក្លិប​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester ទាំង​ពីរ ដែល​មាន​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជា​អចិន្រ្តៃយ៍​ទៅ​ហើយ​នោះ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ស្នើ​សុំ​ដោយ​ទទូច​ថា វា​នឹង​មាន​ការ​ប្រសើរ​ឡើង​ប្រសិន​បើ លោក Guardiola រក្សា​គម្រោង​ដែល​គាត់​លើក​ឡើង។
លោ​ថា៖ «ខ្ញុំ​សុំ​ទោស! ជាធម្មតា ក្នុង​អាជីព​ជាគ្រូបង្វឹក ជា​កីឡាករ ខ្ញុំតែង​​គោរព​មិត្ត​រួម​អាជីព។ ដូច្នេះ ខ្ញុំ​សុំទោស ខ្ញុំ​អត់​មាន​ចេតនា [ដាក់​សម្ពាធ] ទេ»។
លោក Guardiola ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​នៅ​ពេល​នោះ​ថា តើ​ក្លិប​មួយ​ណា​ដែល​លោក​ចង់​ទៅ​ដឹក​នាំ​នោះ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់ ដោយ​និយាយ​វិញ​ថា លោក​ចង់​យក​ចិត្ត​ទុក​ដាក់ និង​ផ្តោត​អារម្មណ៍​ខ្លាំង​តែ​ជាមួយ Bayern Munich សម្រាប់​ពេល​វេលា​សេស​សល់​នៅ​រដូវកាល​នេះ ដើម្បី​ដណ្តើម​យក​ពាន​ក្នុង​ស្រុក​និង​តំបន់​អឺរ៉ុប​ទាំង​មូល៕