ក្រុមហ៊ុន AZ៖ មកដល់ពេលនេះ មាន​អ្នកដាក់ពាក្យ សុំ​លើកលែង​ការ​យកលុយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ តែ ៤០០ នាក់​ទេ​

ភ្នំពេញ: ​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន AZ ដែល​វិនិយោគ​លើ​ការ​យកលុយ​នៅ​ផ្លូវជាតិ​លេខ​៤ បានប្រកាសថា មកដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​ចែកជូន​ពាក្យស្នើសុំ​ចំនួន ១៩៥៥ ច្បាប់​។ ក្នុងនោះ ចំនួន​អ្នក​មក​ដាក់ពាក្យ ដែល​បានបញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​សង្កាត់ និង​ក្រសួង​ស្ថាប័ន មាន​ចំនួន ៤០០ នាក់​។​

​សេចក្តីប្រកាស​បញ្ជាក់ថា ក្រុមហ៊ុន នឹង​ចែកជូន​ប័ណ្ណ​អង្កេត​ចំនួន​ជើង រថយន្ត​ឆ្លងកាត់ ដែល​ត្រូវ​ការបំពេញ​ព័ត៌មាន រយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ​។ ក្រោយពី​ពិភាក្សា​ផ្ទៀងផ្ទាត់​ភាព​ញឹកញាប់​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ ( ចំនួន​មិនតិចជាង ២០ ដង ក្នុង​មួយខែ ) ក្រុមហ៊ុន​នឹង​ផ្តល់ជូន​នូវ Sticker កំណត់​អត្តសញ្ញាណ​អនុគ្រោះ​មិន​បង់ក​ម្រៃ​។​

​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល ផ្តោត​សំខាន់​លើ​នីតិវិធី​នៃ​ការលើកលែង ការបង់​កម្រៃ​ថែទាំ​ផ្លូវជាតិ​លេខ​៤ និង​ការផ្តល់​ប័ណ្ណ​កំណត់​អត្តសញ្ញាណ​រថយន្ត​គ្រួសារ និង​រថយន្ត​មន្ត្រីរាជការ ដែល​រស់នៅ​សងខាង​ផ្លូវជាតិ​លេខ​៤ ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ញឹកញាប់ និង​ជាប់​ជាប្រចាំ​៕​