សេចក្តីសម្រេច​របស់​គណៈមេធាវី​រឿង​សុំ​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​ កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​ តែ​ប្រធាន​គណៈមេធាវី​ជំរុញ​អនុវត្តន៍​

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(BAKC)​ ដែល​មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អត្តលេខ​១៤១​ ជា​ប្រធាន​អាណត្តិ​ទី​១០​ ដោយ​យោង​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​ នា​សម័យប្រជុំ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ និង​នា​សម័យប្រជុំ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​លេខ​០៣៩/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ និង​សេចក្តីសម្រេច​លេខ​១៤១/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កែសម្រួល​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ បាន​តម្រូវ​ឲ្យ​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ទាំងអស់​មាន​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​ មាន​សុពលភាព​២​ឆ្នាំ​ និង​តម្រូវ​ឲ្យ​មានការ​បង់​កម្រៃ​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​(​សុពលភាព​២​ឆ្នាំ​)​ ដូច​តទៅ​ ៖​ ១-​ការិយាល័យ​មេធាវី​(Law​ Office)​ តម្លៃ​២០​ម៉ឺន​រៀល​,​ ២-​ក្រុម​មេធាវី​(Law​ Group)​ តម្លៃ​៤០​ម៉ឺន​រៀល​ និង​៣-​ក្រុមហ៊ុន​មេធាវី​(Law​ Firm)​ តម្លៃ​៤០​ម៉ឺន​រៀល​ ។​ សេចក្តីសម្រេច​របស់​គណៈមេធាវី​នេះ​ ត្រូវ​បាន​គណៈមេធាវី​ប្រកាស​ជូនដំណឹង​ឲ្យ​សមាជិក​ សមាជិកា​គណៈមេធាវី​ទាំងអស់​ចូលរួម​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​លេខ​១៤២០​គ​.​ម​/១៥​ ចុះ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​ដោយ​យល់​ឃើញ​ថា​ ការ​សម្រេច​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដែល​តម្រូវ​ឲ្យ​សមាជិក​ សមាជិកា​គណៈមេធាវី​ចូលរួម​សិក្ខាសាលា​១៦​ម៉ោង​ក្នុង​១​អាណត្តិ​ គឺជា​ការ​សម្រេច​ផ្ទុយ​ទៅ​នឹង​មាត្រា​៣៣​ និង​មាត្រា​៣៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ និង​ការ​តម្រូវ​ឲ្យ​បង់ប្រាក់​វិភាគទាន​នៃ​ការ​ចុះបញ្ជី​ការិយាល័យ​មេធាវី​ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​សមាជិក​ សមាជិកា​គណៈមេធាវី​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​នោះ​ មាន​សមាជិក​ សមាជិកា​គណៈមេធាវី​ចំនួន​២០​នាក់​ បាន​ដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​នឹង​សេចក្តីសម្រេច​នេះ​ នា​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្រប​តាម​មាត្រា​២៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាឧទ្ធរណ៍​ បាន​ឲ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​ឧទ្ធរណ៍​របស់​សមាជិក​ សមាជិកា​គណៈមេធាវី​ចំនួន​២០​នាក់​ ដែល​ប្តឹង​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​គណៈមេធាវី​លេខ​០៣៩/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ និង​សេចក្តីសម្រេច​លេខ​១៤១/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កែសម្រួល​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​នោះ​ គឺ​សាលាឧទ្ធរណ៍​មិន​ទាន់​លើកយក​មក​ចាត់ការ​នៅឡើយ​ អស់​រយៈពេល​ជិត​០៦​ខែ​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ចំណាត់ការ​របស់​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១០​ ជុំវិញ​ការ​អនុវត្តន៍​សេចក្តីសម្រេច​លេខ​០៣៩/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ និង​សេចក្តីសម្រេច​លេខ​១៤១/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កែសម្រួល​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ ដូច​ខាងក្រោម​ ៖

១-​សេចក្តីសម្រេច​របស់​គណៈមេធាវី​(​កើត​ចេញពី​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​)​លេខ​០៣៩/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ និង​សេចក្តីសម្រេច​លេខ​១៤១/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កែសម្រួល​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ កំពុង​ឋិត​នៅ​ក្នុង​រយៈពេល​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​ ចំពោះ​ការ​កើតទុក្ខ​មិន​ខុសចិត្ត​នៅឡើយ​(​មាត្រា​២៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ ចែង​ថា​ ៖​ ពាក្យបណ្តឹង​ទាំងឡាយ​មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ ត្រូវ​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍​ ។​ គេ​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​ការិយាល័យ​ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍​ ឬ​តាម​លិខិត​អនុ​សិ​ដ្ឋ​ មាន​ចុះ​សេចក្តី​ថា​ បាន​ទទួល​ ។​ រយៈពេល​ប្តឹង​ឧទ្ធរណ៍​ គឺ​០២​ខែ​ ចាប់ពី​ថ្ងៃ​ទទួល​ដំណឹង​ ។​ )​ ផ្ទុយ​ទៅ​វិញ​ ប្រធាន​គណៈមេធាវី​បែរជា​ចេញ​សេចក្តីជូនដំណឹង​លេខ​១៤២០​គ​.​ម​/១៥​ ចុះ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​សេចក្តីសម្រេច​នេះ​ ដោយ​បាន​ចែង​សង្កត់ធ្ងន់ៗ​ថា​ "​រាល់​សកម្មភាព​រារាំង​ ឬ​ប​ន្ទុ​ច​បង្អាក់​ការ​អនុវត្ត​សេចក្តីសម្រេច​ខាងលើ​ គឺជា​ការ​មិន​ចូលរួម​ជំរុញ​ពង្រឹង​ការ​អនុវត្ត​វិធាន​វិជ្ជាជីវៈ​មេធាវី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី​ និង​កិត្យានុភាព​នៃ​គណៈមេធាវី​ ។​ "​ (Sic!)​ ។​

២-​ខណៈ​សេចក្តីសម្រេច​របស់​គណៈមេធាវី​ លេខ​០៣៩/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ និង​សេចក្តីសម្រេច​លេខ​១៤១/​សស​គម​/១៥​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កែសម្រួល​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្តល់​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​ការ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​មេធាវី​ កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​នៅឡើយ​ បែរជា​ប្រធាន​គណៈមេធាវី​ចេញ​សេចក្តីជូនដំណឹង​មួយ​ថ្មី​ទៀត​លេខ​២៦៤៧​ គ​.​ម​/១៥​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប្រកាស​ឲ្យ​សាធារណជន​ទទួលស្គាល់​ និង​ផ្តល់​តម្លៃ​ទៅ​លើ​វិញ្ញាបនបត្រ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ និង​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​ ស្មើនឹង​មាន​ន័យ​ខ្លឹមសារ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​សេចក្តីសម្រេច​នេះ​ទៅ​វិញ​ (Resic!)​ ៕​

សេចក្តីសម្រេច​របស់​គណៈមេធាវី​រឿង​សុំ​វិញ្ញាបនបត្រ​ចុះបញ្ជី​ការិយាល័យ​វិជ្ជាជីវៈ​ កំពុង​ជាប់​បណ្តឹងឧទ្ធរណ៍​ តែ​ប្រធាន​គណៈមេធាវី​ជំរុញ​អនុវត្តន៍​

Related