កាយសម្ព័ន្ធប្រកាសពីការមិនដកថយការប្រកួតជើងឯកជាតិ

ភ្នំពេញ:     ​ភ្នំពេញ​:​លោក​ណ​យ ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានប្រកាស​ពី​ ការត្រៀម​រៀបចំ​ការប្រកួត​ជើងឯក​ជាតិ​ដូច​រៀងរាល់ឆ្នាំ ។​

​    ​ក្នុងខណៈដែល​កម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់ជាតិ​(National Games)​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៦​នេះ​មាន​សហព័ន្ធ​ជាតិ​មួយចំនួន​បង្ហាញ​ពី ​ការមិនសប្បាយចិត្ត​ព្រោះនេះ​ជាការ​ធ្វើ​ឲ្យ​បាត់បង​ឱកាស​នៃ​ការប្រកួត​ ជើងឯក​ជាតិ​ប្រចាំឆ្នាំ​របស់គេ ។​

​    ​នេះ​គឺជា​ការយល់ច្រឡំ​មួយ​ព្រោះ​ទោះបី​មានការ​រៀបចំ​ការប្រកួត​កីឡា​ ថ្នាក់ជាតិ​បែបនេះ​ក៏ដោយ​ក៏​ការប្រកួត​ ជើងឯក​ជាតិ​នៅតែ​បន្ត​ព្រោះ​កីឡាករ​-​កីឡាការិនី​ដែល​អាច​ចូលរួម​ប្រកួត​ ជើងឯក​ជាតិ​បាន​ត្រូវតែ​ឆ្លងកាត់​ការប្រកួត​ជើងឯក​ជាតិ ។​

​    ​លោក​ណ​យ ផា​ណា​បាន​អះអាងថា​ការប្រកួត​ជើងឯក​ជាតិ​នេះ​សំខាន់​ណាស់​លោក​ត្រូវតែ​រៀបចំ ​ហើយ​ក្រ​សួង​អប់រំ​យុវជន និង កីឡា​ក៏​នៅតែ​បន្ត​ឲ្យ​រៀបចំ​ដដែល​ទេ​សំខាន់​សហព័ន្ធ​ជាតិ​នីមួយៗ​ ត្រូវតែមាន​ផែនការ​ច្បាស់​លាស់ ត្រូវតែ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​ថ្មីៗ​សម្រាប់​ប្រកួត ។​

​     ​សម្រាប់​ការ​សម្ព័ន្ធ​សព្វថ្ងៃនេះ​មាន ៩​សមាគម​-​ក្លិប​ទូទាំងប្រទេស ។​ក្រចេះ និង តា​កែវជា​ខេត្ត​ដែល​កីឡា​កាយ​សម្ព័ន្ធ​មានការ​រីកចម្រើន​ខ្លាំងជាងគេ ។ កីឡា​ជម្រើសជាតិ​ភាគច្រើន​គឺ​ចេញ​មកពី​ខេត្ត​ទាំង ២ នេះ ។​

​    ​ខែសីហា​ខាង​មុននេះ​កាយសម្ព័ន្ធ នឹង រៀបចំ​ការប្រកួត​ជើងឯក​ជាតិ​ដើម្បី​ឲ្យ​ក្លិប សមាគម​នានា​រកឃើញ​កីឡាករ​-​កីឡាការិនី​ខ្លាំងៗ​របស់ខ្លួន​សម្រាប់​ចូលរួម​ ក្នុងការ​ប្រកួត​កីឡា​ថ្នាក់ជាតិ ។​