ស្លាប់​១០​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ នៅ​តួកគី កំណត់​បាន​ភេរវជន​គឺ​បណ្ដាញ​ក្រុម​ ISIS

ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​ដែល​គេ​សង្ស័យ​ថា​​ជា​បណ្ដាញ​ក្រុម​ ISIS បាន​សម្លាប់​មនុស្ស​​ចំនួន​១០​​​​ក្នុង​​ទី​ក្រុង Istanbul ប្រទេស​តួកគី ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​ ៨​នាក់​ជា​អ្នក​ទេស​ចរ​ជន​​ជាតិ​ អាល្លឺម៉ង់។ នេះ​បើ​តាម​មន្ត្រី​ប្រទេស​តួកគី។

ស្លាប់​១០​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ នៅ​តួកគី កំណត់​បាន​ភេរវជន​គឺ​បណ្ដាញ​ក្រុម​ ISIS

តាម​​មន្ត្រី​អាជ្ញាធរ​ប្រទេស​តួកគី ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​បាន​កើត​ឡើង​ក្នុង​សង្កាត់​ Sultanahmet នៅ​ក្បែរ​ វិហារ​មួយ​ឈ្មោះ Blue Mosque ជា​កន្លែង​សក្ការ​បូជា​របស់​ប្រជាជន​មូស្លីម។

តាម​ការ​ចុះ​ផ្សាយ​របស់​ BBC មាន​មនុស្ស​១៥​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក ក្នុង​ចំណោម​ពួក​គេ​ភាគ​ច្រើន​ជា​​ជន​ជាតិ​អាល្លឺម៉ង់​។

ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ខាង​លើ ប្រធានាធិបតី​ប្រទេស​តួកគី លោក​ Recep Tayyip Erdogan បាន​និយាយ​ថា តួកគី​គឺ​ជា “គោល​ដៅ​​សំខាន់​មួយ​របស់​ក្រុម​ភេរវករ​ក្នុង​តំបន់”។

ស្លាប់​១០​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ នៅ​តួកគី កំណត់​បាន​ភេរវជន​គឺ​បណ្ដាញ​ក្រុម​ ISIS

ជា​មួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​តួកគី​ក៏​បាន​លើក​ឡើង​​ថា៖ ” ពួក​យើង​បាន​​កំណត់​អត្តសញ្ញាណ​របស់​​ភេរវជន​បំផ្ទុះ​គ្រាប់​បែក​ថ្មី​ៗ​នេះ​ គឺ​ជា​ជន​បរទេស​ដែល​ជា​សមាជិក​ក្រុម​ Daesh ជា​បណ្ដាញ​របស់ ISIS ” ៕

ស្លាប់​១០​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ នៅ​តួកគី កំណត់​បាន​ភេរវជន​គឺ​បណ្ដាញ​ក្រុម​ ISIS

  ស្លាប់​១០​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​ នៅ​តួកគី កំណត់​បាន​ភេរវជន​គឺ​បណ្ដាញ​ក្រុម​ ISIS

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​