តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

តារា​សម្ដែង ​កញ្ញា តី យ៉ាណា បាន​បើក​សម្ពោធ​ហាង​សាឡន របស់​ខ្លួន​​មួយ​ថ្មី​ៗ​នេះ ដោយ​ហាង​មួយ​នេះ នាង​​ប្រាប់​ថា បាន​ប្រើ​ដើម​ទុន​រហូត​ដល់​ទៅ​ជាង​៧ម៉ឺន ដុល្លារ។

 

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

 

ហាង​សាឡន ដែល​តារា​ស្រី​ខាង​លើ​​បើក​ មាន​ទីតាំង​នៅ​ក្នុង​​បូរី​ពិភព​ថ្មី ស្ថិត​ក្នុង​ខណ្ឌ សែន​សុខ រាជ​ធានី​ភ្នំពេញ។យ៉ាណា បាន​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​​​សម្រេច​ចិត្ត​បើក​របរ​មួយ​នេះ​ ក៏​ព្រោះ​តែ​ជា​ចំណង់​ចូល​ចិត្ត គួប​ផ្សំ​នាង​ជា​អ្នក​សិល្បៈ​​មាន​ជំនាញ​នេះ​ស្រាប់។” ខ្ញុំ​​ស្រលាញ់​ការងារ​នេះ​តាំង​ពី​តូច ខ្ញុំ​គិត​ថា របរ​នេះ​ស្រួល​រក​លុយ មាន​មិត្តភ័ក្ដិ​​ច្រើន​ជា​អ្នក​សិល្បៈ​ សង្ឃឹម​ថា ពួក​គាត់​នឹង​​ជួយ Support ខ្ញុំ” យ៉ាណា លើក​ឡើង។

 

និយាយ​ដោយ​មិន​លាក់លៀម យ៉ាណា ដើម​ទុន​​ទាំង​ជាង៧ម៉ឺន​ដុល្លារ​នោះ  មិនមែន​ជា​របស់​នាង​ទាំង​អស់​ឡើយ ពោល​គឺ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ម្ដាយ​ឪពុក និង បង​ស្រី ហើយ​ការ​បើក​ហាង​នេះ​ នាង​បើក​លើ​ផ្ទះ​ខ្លួន​ឯង​តែ​ម្ដង។ តាម​ការ​លើក​ឡើង របស់ តី យ៉ាណា ផ្ទះ​ដែល​នាង​កំពុង​​បើក​ហាង​នោះ មាន​តម្លៃ​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ ហើយ​ក្រុម​គ្រួសារ​នាង​​មាន​ផ្ទះ​រហូត​ដល់​ទៅ២ល្វែង​ជាប់​គ្នា បើ​សរុប​តម្លៃ​វិញ​ជាង​៥០ម៉ឺន​ដុល្លារ​។ តារា​ស្រី​ម្នាក់​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ផ្ទះ១ល្វែង​ទៀត ក្រុម​គ្រួសារ​របស់​នាង មាន​គម្រោង​បើក​​​ការិយាល័យ​ក្រុមហ៊ុន​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​​ក្រុមហ៊ុន​​​គ្រោង​បើក​នោះ​ក៏​មាន​ភាគហ៊ុន​របស់​នាង​មួយ​ចំណែក​ផង​ដែរ។
តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ
ទោះបី​ជា​មក​ចាប់​របរ​រកស៊ី​បែប​នេះ​ក្ដី យ៉ាណា  មិន​បោះ​បង​ចោល​ការងារ​សិល្បៈ​ឡើយ ពោល​គឺ​​នាង​នៅ​តែ​បន្ត ត្បិត​អី​ការងារ​សិល្បៈ​នេះ​​ហើយ ដែល​ធ្វើ​ឲ្យ​មហាជន​ស្គាល់​​នាង។ ” មាន​គេ​ហៅ​ថត ខ្ញុំ​ទៅ​ថត ហាង​ខ្ញុំ​ឲ្យ​កូន​ជាង​ខ្ញុំ​មើល មិន​ចោល​ទេ ការងារ​សិល្បៈ​នេះ ព្រោះ​គេ​ស្គាល់​ខ្ញុំ​ក៏​ដោយ​សារ​វា​ដែរ” តី យ៉ាណា បញ្ជាក់៕

 

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

 

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

 

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

 

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

 

តី យ៉ាណា សម្ពោធ​ហាង ជាង ៧ម៉ឺន​ដុល្លារ

 

អត្ថបទ៖ ខុត សីហា