Messi៖ “ខ្ញុំ​ចង់​ឈ្នះ World Cup ឲ្យ​បាន​ម្ដង ជា​ជាង​ពាន Ballon d’Or ៥ដង”

Messi៖ “ខ្ញុំ​ចង់​ឈ្នះ World Cup ឲ្យ​បាន​ម្ដង ជា​ជាង​ពាន Ballon d’Or ៥ដង”

Lionel Messi បាន​ឈ្នះ​ពាន Ballon d’Or ជា​លើក​ទី​៥ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ក្រោយ​យក​ឈ្នះ​គូ​ប្រជែង Cristiano Ronaldo និង​មិត្តរួម​ក្រុម Neymar។ នៅ​មុន​ការ​ប្រកាស​លទ្ធផល ខ្សែ​ប្រយុទ្ធ​​អាហ្សង់ទីន​របស់​ក្លឹប Barcelona រូប​នេះ ត្រូវ​បាន​គេ​សួរ​ថា​តើ​រវាង​ពាន Ballon d’Or ៥ និង​ពាន​ World Cup មួយ​ តើ​គេ​រើស​យក​មួយ​ណា?

 

Messi៖ “ខ្ញុំ​ចង់​ឈ្នះ World Cup ឲ្យ​បាន​ម្ដង ជា​ជាង​ពាន Ballon d’Or ៥ដង”

 

Messi បាន​ឆ្លើយ​តប​វិញ​ថា ​ខ្លួន​នឹង​ជ្រើស​យក World Cup ព្រោះ​វា​ជា​ពាន​ដ៏​អស្ចារ្យ​ ដែល​កីឡាករ​រូប​ណា​ក៏​ប្រាថ្នា​ចង់​បាន។

 

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ​២៧ឆ្នាំ ម្ចាស់​អាវ​លេខ​១០​នៅ​អាហ្សង់ទីន និង​ Barca បាន​បំណែក​កំណត់ត្រា​ និង​ឈ្នះ​ពាន​ជា​ច្រើន​ ទាំង​នៅ​ក្លឹប និង​ផ្ទាល់​ខ្លួន តែ​មិន​ដែល​ស្គាល់​ជាតិ​ពាន​រង្វាន់​ពិភពលោក World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម្ដង​ណា​ឡើយ ដោយ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅប្រេស៊ីល ឆ្នាំ​២០១៤ ប៉ុន្តែ​ចាញ់​អាល្លឺម៉ង់៕

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា ចំពោះ​សម្តី​របស់​ Messi ខាង​លើ​នេះ?

 

-ចុចអាន៖ មួយ​មាត់​របស់​ Beckham ​ទម្លាក់​ខ្លួន​ឯង​ លើក​ Messi​ មួយ​ទំហឹង!