Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម


Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម

ក្រុម​បិសាច​ក្រហម Manchester United បាន​ភ្លាត់ស្នៀត​បាត់បង់​​៣​ពិន្ទុ​ ដោយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Newcastle United តាម​ស្មើ ៣-៣​ នៅ​ចុង​ម៉ោង​ក្នុង​ពាន Premier League។

 

Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម

 

ចាប់​ផ្ដើម​តង់​ទី​មួយ​ក្រុម​លោក Louis van Gaal ធ្វើ​បាន​ល្អ​មែនទែន​​ដោយ​ស៊ុត​​ទម្លុះ​សំណាញ់​មុន​​​២​គ្រាប់​ធ្វើ​បាន​ដោយ​កីឡាករ​ចាស់​វស្សា​​ Wayne Rooney និង​កីឡាករ​វ័យក្មេង Jesse Lingard នាទី​៩ និង​៣៨ ប៉ុន្តែ​មុន​នឹង​ចប់​តង់​កីឡា​ក្រុម​សារិកា​ព្រៃ​ Georginio Wijnaldum ស៊ុត​តាម​បាន​១​គ្រាប់​វិញ​នាទី​៤២។

 

Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម

 

ឈាន​ចូល​ដល់​តង់​ទី​២ Newcastle បាន​តាម​ស្មើ​មកវិញ​ដោយ​កីឡាករ Mitrovic ទាត់​បាល់​ប៉េណាល់ទី​​​នាទី ៦៧​ទម្លាយ​ដៃ​អ្នក​ចាំ​ទី de Gea បាន​យ៉ាង​ល្អ​​ន។ នៅ​នាទី ៧៩​ Rooney រក​បាន​១​គ្រាប់​ទៀត​​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​គ្រូ​បង្វឹក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​និង​សង្ឃឹម​បាន​៣​ពិន្ទុ​ជា​ថ្មី​ ប៉ុន្តែ​អ្វី​ៗ​ក៏​បាន​រលាយ​សូន្យ​ទៅ​វិញ​ដោយ​​នៅ​ចុង​ម៉ោង​ទៅ​ហើយ​ ខ្សែ​ការពារ​ Dummett របស់ Newcastle ទាត់​បញ្ចូល​ទី​មុំ​៩០​បាន​ល្អ​ខ្ចោះ។ លទ្ធផល​នេះ​នាំ​ឲ្យ Manchester United ឈរ​លេខ​៦​និង Newcastle Unitedលេខ​១៨​បណ្ដោះ​អាសន្ន​លើ​តារាង Premier League៕

 

Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម

 

Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម

 

Man Utd ភ្លាត់​ឱកាស​ឲ្យ Newcastle តាម​ស្មើ​នៅ​ចុង​ម៉ោង​បន្ថែម

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc​​​​​​​​​​​