កម្លាំងនគរបាល ចុះបង្ក្រាប ទីតាំងស្តុក និងប្រើប្រាស់ កញ្ឆារបស់ជន បរទេស ក្នុងសង្កាត់ កំពង់កណ្តាល

កំពត៖ ហាងស្តុក និងប្រើប្រាស់កញ្ឆា របស់ជនបរទេស ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ត្រូវបានកម្លាំងនគរបាលខេត្ត សហការនឹងកម្លាំង នគរបាលក្រុង នគរបាលមូលដ្ឋាន និងអាជ្ញាធរ ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ និងមានការសម្របសម្រួល នីតិវិធី ពីលោកព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត ខា ដែនណា បានបើកប្រតិបត្តិការ ចុះបង្ក្រាបបាន និងឃាត់ខ្លួនជនសង្ស័យ ម្ចាស់កញ្ឆា ជាជនជាតិបរទេស
និងជនបរទេស ពាក់ព័ន្ធមួយចំនួន រួមនិងវត្ថុតាងកញ្ឆា និងសម្ភារៈពាក់ព័ន្ធដ៏ទៃទៀត នៅវេលាម៉ោង៥ និង៤០នាទី ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

ក្នុងការបង្ក្រាបរបស់កម្លាំង សមត្ថកិច្ចខាងលើ ចំពោះជនសង្ស័យ និងអ្នកដែលពាក់ ព័ន្ធសុទ្ធសឹង ជាជនបរទេស ប្រុស ស្រី មិនទាន់ត្រូវបានស្គាល់ឈ្មោះ និងជនជាតិ ណាខ្លះនៅឡើយទេ ហើយវេលានេះ កម្លាំង កំពុងនាំខ្លួនយកទៅសាកសួរ នៅឯស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីឈានទៅចាត់ការតាមច្បាប់៕