Ronaldinho មានក្លឹបនៅអង់គ្លេស ល្បួងឲ្យលេងឲ្យ មុនព្យួរទ្រនាប់ជើង

ប្រេស៊ីល៖ កីឡាករជើងចាស់ របស់ប្រេស៊ីល កីឡាករ Ronaldinho ត្រូវបានក្លឹបអង់គ្លេស១ស្នើសុំ ដែលជារឿងមួយ ធ្វើឲ្យកីឡាកររូបនេះ គិតពិចារណា មុនព្យួរទ្រនាប់ជើងចាក ចេញពីពិភពកីឡា នេះបើយោងតាម លោក Roberto de Assis Moreira ត្រូវជាបងប្រុស កីឡាករប្រេស៊ីល បានប្រាប់ដល់ អ្នកសារព័ត៌មាន ។

Ronaldinho បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំ ដែលជំរុញឲ្យមានសំនួរថា តើលោកបានត្រៀមខ្លួន ក្នុងការព្យួរទ្រនាប់ជើង ហើយឬនៅ ?

បងប្រុសកីឡាករធ្មេញសេះ បាននិយាយថា «បើទោះជាអាយុរាងជ្រេ ប៉ុន្តែរាងកាយរបស់គាត់ នៅតែមានលក្ខណៈល្អឥតខ្ជោះ បន្តលេងក្នុងពិភពបាល់ទាត់» ។ ជាងនេះទៅទៀត ខ្ញុំបានទទួលការខល ពីប្រទេសអង់គ្លេស ដោយល្បួងឲ្យទៅលេង នៅទីនោះ ។

Roberto de Assis Moreira ដែលជាបងប្រុសផង និងជាតំណាងផងនោះ បានបន្តថា «គាត់នៅតែចង់លេង ដើម្បីយកជ័យជម្នះ ក្នុងពិភពកីឡា»។ បើទោះបីជា បង្ហាញថា មានក្លឹបនៅអង់គ្លេស មួយទាក់ទងឲ្យលេងនោះ គេនៅមិនទាន់ដឹងថា ក្លឹបនៅអង់គ្លេសនោះ ជាក្លឹបមានឈ្មោះអ្វីនៅឡើយ៕

Ronaldinho មានក្លឹបនៅអង់គ្លេស ល្បួងឲ្យលេងឲ្យ មុនព្យួរទ្រនាប់ជើង

  • Ronaldinho មានក្លឹបនៅអង់គ្លេស ល្បួងឲ្យលេងឲ្យ មុនព្យួរទ្រនាប់ជើង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/01/13  Category:កីឡា