Fan Bing Bing ទទួល​ស្គាល់​ថា​ខ្លួន​​ជា​អ្នក​​ញ៉ែ​មិត្ត​ប្រុស​មុន


Fan Bing Bing ទទួល​ស្គាល់​ថា​ខ្លួន​​ជា​អ្នក​​ញ៉ែ​មិត្ត​ប្រុស​មុន

មាន​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត “Kangxi Laile” តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bing Bing បាន​បង្ហើប​ថា​នាង​បាន​ចាប់​ចិត្ត​លើ​មិត្ត​ប្រុស​តាំង​ពី​ពេល​ជួប​គ្នា​លើក​ដំបូង​ពេល​ថត​រឿង “The Empress of China” ម្ល៉េះ។

 

Fan Bing Bing ទទួល​ស្គាល់​ថា​ខ្លួន​​ជា​អ្នក​​ញ៉ែ​មិត្ត​ប្រុស​មុន
យប់​ថ្ងៃ ១១ ខែ​មករា ប៉ុស្តិ៍​ទូរទស្សន៍​តៃវ៉ាន់​បាន​ចាក់​ផ្សាយ​ភាគ​បញ្ចប់​របស់​កម្មវិធី​ដែល​មាន​ប្រជាប្រិយ​ភាព “Kangxi Laile” ដែល​មាន​តារា​កិត្តិយស​ចូល​រួម​២​រូប គឺ Fan Bing Bing និង​មិត្ត​ប្រុស​របស់​នាង Li Chen។ នៅ​ក្នុង​កម្មវិធី​នេះ ស្រី​ស្អាត​ត្រកូល Fan បាន​ទទួល​ស្គាល់​ជា​លើក​ទី​១​ថា​នាង​ជា​អ្នកសួរចិត្ត Li Chen មុន។

 

តារា​ស្រី​អាយុ ៣៤ ឆ្នាំ​បាន​បង្ហើប​ថា​នាង​និង​តារា​សម្ដែង​ត្រកូល Li ស្គាល់​គ្នា​បាន​ជាង ១០​ហើយ​តែ​មិន​ដែល​មាន​ឱកាស​ស្និទ្ធស្នាល​ក៏​ដូច​ជា​ស្វែង​យល់​ពី​គ្នា​នោះ​ទេ។

 

Fan Bing Bing ទទួល​ស្គាល់​ថា​ខ្លួន​​ជា​អ្នក​​ញ៉ែ​មិត្ត​ប្រុស​មុន

 

“រហូត​ដល់​ពេល​សហការ​ជាមួយ​គ្នា​ក្នុង​រឿង “The Empress Of China” ទើប​ខ្ញុំ​បាន​យល់​ច្បាស់​ពី​គាត់។ Li Chen គឺ​ច្បាស់​លាស់​ក្នុង​រឿង​ការងារ​ខ្លាំង​ណាស់ គាត់​អាច​សម្ដែង​ទាំង​មិន​ចាំ​បាច់​​ប៉ារ៉ូល​ឡើង​វិញ។ រឿង​នេះ​បាន​ផ្ដិត​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ជ្រៅ។ ខ្ញុំ​បាន​ទៅ​សុំ​លេខ​ទូរស័ព្ទ​និង​ទាក់​ទង​ទៅ​គាត់​មុន​ពេល​រឿង​ថត​ចប់”។ Fan Bing Bing រំឭក​ឡើង​វិញ។ នាង​ក៏​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​នាង​ទៅ​សុំ​លេខ​ទូរស័ព្ទ​ Li Chen បាន​អៀន​យ៉ាង​ខ្លាំង​ព្រោះ​​​​នេះ​គឺ​ជា​ការងារ​គឺ​របស់​អ្នក​ផលិត​រឿង (នៅ​ក្នុង​រឿង​នេះ Fan Bing Bing បាន​ទទួល​បន្ទុក​២​គឺ​សម្ដែង​ជា​តួឯក​និង​ផលិតករ)។

 

Fan Bing Bing ទទួល​ស្គាល់​ថា​ខ្លួន​​ជា​អ្នក​​ញ៉ែ​មិត្ត​ប្រុស​មុន

 

និយាយ​ពី​មិត្ត​ប្រុស Fan Bing Bing បាន​សរសើរ​មិន​អស់​ពី​មាត់​ថា៖ “គាត់​គឺ​ជា​បុរស​ដែល​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប”៕

 

ចុចអាន៖រ៉ូប​ទាំង​១០ ​ដែល​ធ្វើ​ឲ្យ Fan Bing Bing ក្លាយ​ជា​កំពូល​តារា​កម្រាល​ព្រំ​ក្រហម

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing