Ruggie កម្រាល​​ព្រំ​​​ បច្ចេកវិទ្យា​ សម្រាប់​ដាស់​អ្នក​ទម្លាប់​គេង​ស្ពឹក


Ruggie កម្រាល​​ព្រំ​​​ បច្ចេកវិទ្យា​ សម្រាប់​ដាស់​អ្នក​ទម្លាប់​គេង​ស្ពឹក

Ruggie កម្រាល​ព្រំ​តូច​​ ដែល​បំពាក់​បច្ចេកវិទ្យា​​រោទ៍​​ដូច​នាឡិកា បង្កើត​​ឡើង​ជា​ពិសេស​​ដោយ​​ក្រុម​សហគ្រិន​ក្នុង​ទី​ក្រុង​Vancouver ​ប្រទេស​កាណាដា និង​ ទីក្រុង​ហុងកុង សម្រាប់​​​រោទ៍​ដាស់​ អ្នក​ដែល​ចង់​មាន​ទម្លាប់​ក្រោក​ពី​ព្រលឹម​បាន។

 

Ruggie កម្រាល​​ព្រំ​​​ បច្ចេកវិទ្យា​ សម្រាប់​ដាស់​អ្នក​ទម្លាប់​គេង​ស្ពឹក

 

បច្ចេកវិទ្យា​រោទ៍​ដូច​សំឡេង​​នាឡិកា​​​សម្រាប់​ដាស់ និង​តម្រូវ​ឲ្យ​អ្នក​​ខ្ជិល​​ងើប​ពី​គេង​ពេល​ព្រឹក​ ត្រូវ​ក្រោក​ដើរ​មក​​ជាន់​លើ​ព្រំ​​ដោយ​តម្រូវ​ឲ្យ​ឈរ​រយៈ​ពេល​វិនាទី​ដើម្បី​ជាន់​បិទ​សំឡេង​រោទ៍​​និង​សម្រួល​អារម្មណ៍។

 

Ruggie កម្រាល​​ព្រំ​​​ បច្ចេកវិទ្យា​ សម្រាប់​ដាស់​អ្នក​ទម្លាប់​គេង​ស្ពឹក

 

លោក Winson Tam ដែល​ជា​សមាជិក​ក្នុង​ក្រុម​​បង្កើត​​ Ruggie ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ព្រឹក​ជា​ពេល​ដែល​គាត់​ ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​​មាន​ភាព​កក់​ក្ដៅ​នៅ​លើ​គ្រែ មិន​ចង់​ក្រោក ប៉ុន្តែ​​ពេល​នេះ​ គាត់​អាច​ធ្វើ​ការ​ងារ​បាន​ច្រើន ដោយ​ក្រោក​ពី​ព្រលឹម​​ ជា​មួយ Ruggie៕

 

 

ចុចអាន៖ BMW ​នឹង​បំពាក់​ភ្លើង​ឡាស៊ែ សម្រាប់​ម៉ូតូ​ធំ​ស៊េរី​ថ្មី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ cnet​​