ក្រឡាប់រថយន្ត វីហ្គោ ឧត្តមសេនីយ៍ ស្លាប់ភរិយា លោកផ្កាយបី និង របួសធ្ងន់ ៥នាក់នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃអង្គារទី១២មករាឆ្នាំ២០១៦ នៅស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។មានករណីរថយន្តToyota Vigo ឧត្តមសេនីយ៍ ផ្កាយបី មួយគ្រឿង បានក្រឡាប់ និងបណ្តាល ឲ្យស្រ្តីម្នាក់ស្លាប់ និង៥នាក់ទៀត រងរបួសធ្ងន់នៅនៅចំណុចការដ្ឋានចិនតាមបណ្តោយផ្លូវជាតិលេខ៦២  ឃុំរំដោះ ស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មន្ត្រីប៉ូលីសចររាចរណ៍បានអោយដឹងថារថយន្តជួបគ្រោះថ្នាក់ក្រឡាប់នោះម៉ាក Vigo ស្លាកលេខ 2J 8981 បើកបរដោយ លោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស។ដែលធ្វើដំណើរពីទិសភ្នំពេញសំដៅ ទៅកាន់ទីបញ្ជាការដ្ឋានអង្គរក្សក្នុងស្រុកជាំក្សាន្តក្នុងហេតុការណ៍នេះកើតឡើង ពីការធ្វេសប្រហែលរបស់អ្នកបើកបរគឺលោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត ផ្ទាល់ តែម្តងដោយសារលោកងងុយដេកហើយក៏រេចង្កូក្រឡាប់រថយន្តនៅត្រង់ចំណុច ផ្លូវបត់រថយន្តជួបគ្រោះថ្នាក់ក្រឡាប់បណ្តាលឲ្យប្រពន្ធរបស់លោកឧត្តមសេនីយ៍ ឯក គឺលោកស្រី ហ៊ឹម គឹមហេង អាយុ៤៥ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ និង មនុស្ស ៥នាក់ទៀត រងរបួស ក្នុងនោះមាន៤នាក់របួសធ្ងន់ គឺទី១ លោកឧត្តម សេនីយ៍ឯក អ៊ុំ សំអាត ( របួសស្រាល ) ទី២ រី សុខនី ភេទស្រី អាយុ ៤៥ ឆ្នាំ ទី៣ ញឹម ហៀង ភេទស្រី អាយុ ៥២ ឆ្នាំ ទី៤ ពុំ ហុន ភេទប្រុស អាយុ ៦០ ឆ្នាំ និងទី៥ អាត ភិរម្យ ភេទស្រី អាយុ ១៧ ឆ្នាំ។ អ្នកទាំង ៤ រងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅព្យាបាល នៅរាជធានីភ្នំពេញ។
ចំណែកសាកសព លោកស្រី ហ៊ឹម គឹមហេង ត្រូវបានដឹកទៅតម្កល់ ទុកបណ្តោះ អាសន្ន នៅបញ្ជាការដ្ឋានកងអង្គរក្ស នៅស្រុកជាំក្សាន្ត៕

ក្រឡាប់រថយន្ត វីហ្គោ ឧត្តមសេនីយ៍ ស្លាប់ភរិយា លោកផ្កាយបី និង របួសធ្ងន់ ៥នាក់នៅខេត្តព្រះវិហារ

ក្រឡាប់រថយន្ត វីហ្គោ ឧត្តមសេនីយ៍ ស្លាប់ភរិយា លោកផ្កាយបី និង របួសធ្ងន់ ៥នាក់នៅខេត្តព្រះវិហារ