ម៉ូតូសណ្តោងរឺម៉ក បើកម៉ូតូមិនប្រយត្ន័ បុកមន្ត្រីប៉ូលីស ឈរអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ដួលផ្ងារពោះ រងរបួសក្បាល

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១៧ល្ងាច ថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ បុរស ម្នាក់បើកម៉ូតូសណ្តោងរឺម៉កដឹកកម្មករមិនប្រយត្ន័បានបុកមន្រ្តីនគរបាលចរាចរ ដែលឈរអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីម្នាក់ នៅលើផ្លូវជាតិលេខ១ ស្ថិត នៅចន្លោះគីឡូម៉ែត្រលេខ៥១ និងលេខ៥២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដួលផ្ងារពោះរងរបួសក្បាល ។

មន្រ្តីប៉ូលីសចររាចរបានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូសណ្តោង រឺម៉កដឹកកម្មករបើកបរឈ្មោះ ឆាយ លីពិសទ្ធិ អាយុ ២៥ឆ្នាំ មានទីលំនៅ ក្នុង ភូមិអំពិលទឹកឃុំកំពងភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ធ្វេសប្រហែសមិនមើល ស្ថានភាពផ្លូវខាងមុខបានបុកជនរងគ្រោះជាមន្រ្តីនគរបាលឈ្មោះ ហ៊ីង សុផល អាយុ៥០ឆ្នាំមានទីលំនៅក្នុងភូមិព្រែកតាពៅឃុំដើមមានក្រុងតាខ្មៅខេត្តកណ្ដាល នៅចំណុចកើតហេតុ ដែលកំពុងឈរដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ត្រួតពិនិត្យ ជាតិអាល់កុល និងការបើកបរមិនពាក់មួកសុវត្ថិភាព បណ្ដាលឲ្យដួលផ្ងារពោះ បោកទៅលើថ្នល់រងរបួសចំក្បាល។

ក្រោយកើតហេតុសម្ថកិច្ចបានដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះ។ រីឯជនបង្ក ត្រូវបានឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ម៉ូតូសណ្តោងរឺម៉ក បើកម៉ូតូមិនប្រយត្ន័ បុកមន្ត្រីប៉ូលីស ឈរអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ដួលផ្ងារពោះ រងរបួសក្បាល ម៉ូតូសណ្តោងរឺម៉ក បើកម៉ូតូមិនប្រយត្ន័ បុកមន្ត្រីប៉ូលីស ឈរអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី ដួលផ្ងារពោះ រងរបួសក្បាល