Cheky លេចមុខ​សារជាថ្មី​ក្នុង​រឿង “​សិស្ស​ប្អូន​សំណព្វចិត្ត​” បន្ទាប់ពី​ទទួលពាន​តារា​សម្តែង​ប្រុស​ល្អ​ជាងគេ​ក្នុង​ឆ្នាំ ២០១៥

ភ្នំពេញ: ​ចំណាយពេល​អស់ ៤​ឆ្នាំ​ជាមួយ​សិល្បៈ បានធ្វើអោយ​តារា​ដែលមាន​រូបរាង និង​មាឌ​ត្រ​លុក ត្រ​លន់ ស្រស់ស្អាត មានការ​ទទួលស្គាល់ គាំទ្រ​យ៉ាងច្រើន ពី​ទស្សនិកជន​និង​ប្រជាពលរដ្ឋ​កម្ពុជា​រួមទាំង ល្បី​ទៅដល់​បរទេស​ផងដែរ​។

​តារា​ដែល​ទទួល​ពានរង្វាន់​ជ័យលាភី​ជាតា​រា​ប្រុស​ដែល​សម្តែង​ល្អ​ជាងគេ​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៤​កាលពីពេល​ថ្មីៗ​នេះ លោក ឆេ​គី អាទិ​ភន​បាន​ថ្លែង​អោយដឹង តាម ទូរស័ព្ទ​ថា "​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ កន្លងមកនេះ ចំពោះ​វិស័យ​សិល្បៈ ខ្ញុំ​បាន​ចូលរួម​ថត រឿង​បែប អប់រំ ខ្លីៗ ស្ព​ត​ជាច្រើន ក្នុងនោះដែរ ក៏បាន​ចូលរួម​សម្តែង នៅក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​បាន ចំនួន​ប្រមាណ ជា​៥​រឿង ដូចជា​រឿង គ្រាប់ពេជ្រ រឿង អា​ព្រឿង​ងាប់​ហើយ រឿង សិស្ស​ប្អូន សំណព្វចិត្ត របស់​ផលិតកម្ម រ៉ក់ និង​មានរឿង​២​ទៀត​។

​តារា ក្រមិចក្រមើម ឆេ​គី បន្តថា "​ធម្មតា​អ្នកណា​ក៏​គេ​ចង់​ល្បី ចង់​ចេញមុខ​តាម កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​ខ្ញុំ​មិនដែល​គិតថា នឹងមាន​ឪ​កាស បាន​ចូល​ដែរ ព្រោះ​បើ​និយាយ​អោយ​ត្រង់​ទៅ ការឈាន​ជើង​ចូលក្នុង​វិស័យ​សិល្បៈ គឺ​គេ​តែង​ជ្រើសរើស អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់ ឬក៏​មាន​រូប សម្ផស្ស​សាក​សម​ទៅនឹង​អ្វីដែល​គេ​ចង់បាន​។ ប៉ុន្តែ​ជា​ចៃដន្យ ក៏មាន​ខាង​ក្រុមហ៊ុន​ភាពយន្ត​មួយ គេ​តម្រូវ ជ្រើស​តួ ដែលមាន​រូបរាង​ធាត់ ដូច​ខ្ញុំ ខ្ញុំ​ក៏​សម្តែង ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន និង​ទើបតែ​ថត បញ្ចប់​នូវ​រឿង "​សិស្ស​ប្អូន សំណព្វចិត្ត​" របស់​ផលិតកម្ម​រ៉ក់ ដោយបាន​តួ​ជា មិត្ត​ភ័ក្តិ​របស់​តួឯក​ស្រី​"​។

​ឆេ​គី បន្ថែមថា "​សិស្ស​ប្អូន សំណព្វចិត្ត​" គឺ​និយាយ​ពី​ស្នេហា​យុវវ័យ​បែប Cute Cute រវាង​យុវតី​កា​ម៉ាប់​ម្នាក់​ដែល លួច​Crush លើ​យុវ​សិស្ស​ដែលជា​ប្រុស​សង្ហារ​ប្រចាំ​សកលវិទ្យា​ល័យ​។ ដោយ​គ្រប់យ៉ាង​ប្រៀបដូចជា​តួ​ស្រី មាន​វេទមន្ត ដែល​អាច​យកឈ្នះ​លក្ខខណ្ឌ ៣​យ៉ាង​ពី​តួ​ប្រុស បើទោះបី​ជាមាន​រូប​ខ្ញុំបាទ បង​គ្រឿន និង នាយ​ចឹ​ម​ធ្វើជា​ឧបសគ្គ​យ៉ាងណាក៏ដោយ​។ ម្យ៉ាងទៀត រឿងនេះ​ក៏មាន​ខ្លឹមសារ​អប់រំ​សំខាន់​មួយ គឺ​លើក ទឹកចិត្ត​ឲ្យ​យុវវ័យ ស្រឡាញ់ ការសិក្សា បើជា​ទោះ​មាន​ស្នេហា​ក្នុងពេល​សិក្សា ប៉ុន្តែ​មិនត្រូវ​បោះបង់ ការសិក្សា​ឡើយ ផ្ទុយទៅវិញ​ត្រូវ​ប្រឹងរៀន​ដើម្បី​ស្នេហា​។

​អ្វីដែល​ពិសេស​នោះ​គឺ តារា​សម្តែង​ស្រី​ស្អាត សុខ សោ​ម៉ា​វ​ត្តី ចាប់​ដៃគូ​នឹង​ពិធីករ​ក៏​សង្ហារ យឹម ណា​រ៉ា ព្រមទាំង​ចូលរួម​សម្ដែង​ដោយ​នាយ​គ្រឿន នាយ​ចាប​ចៀន ឆៃលី​ដា​ឡែ​ន យាយ​ណា​ង នាយ​តេ​ឡេ បងកា​តុ DJ ពាង DJ BIG និង​សិល្បករ សិល្បការិនី​ជាច្រើន​ទៀត​។​

​យ៉ាងណាមិញ រឿងនេះ​នឹងត្រូវ​ធ្វើការ​ចាក់​ប​ញ្ជាំ​ង​ជា​ផ្លូវការ​នៅតាម​រោងភាពយន្ត​ទាំងអស់​ចាប់ពី ថ្ងៃទី ១១ ខែកុម្ភៈ នេះ​តទៅ​៕​

Cheky លេចមុខ​សារជាថ្មី​ក្នុង​រឿង “​សិស្ស​ប្អូន​សំណព្វចិត្ត​” បន្ទាប់ពី​ទទួលពាន​តារា​សម្តែង​ប្រុស​ល្អ​ជាងគេ​ក្នុង​ឆ្នាំ ២០១៥

Cheky លេចមុខ​សារជាថ្មី​ក្នុង​រឿង “​សិស្ស​ប្អូន​សំណព្វចិត្ត​” បន្ទាប់ពី​ទទួលពាន​តារា​សម្តែង​ប្រុស​ល្អ​ជាងគេ​ក្នុង​ឆ្នាំ ២០១៥