A-do​ ប្រកាស​រៀបការ​​

តារា​ចម្រៀង​សិង្ហ​បុរី​ គឺ​លោក​ A- do​ បាន​បង្ហាញ​ពី​ការ​រៀបការ​របស់​គាត់​។ គាត់​បាន​និយាយ​ថា “​ពេលវេលា​ចុង​ក្រោយ​បាន​មក​រក​ខ្ញុំ​ហើយ​ ខ្ញុំ​បាន​រៀបកា​រ​ហើយ​!”។A-do បាន​ស្គាល់​មិត្ត​ស្រី​របស់​គាត់​អស់​រយៈ​ពេល​១០​​ឆ្នាំ​មក​ហើយ​។ ប្រពន្ធ​របស់​គាត់​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ឩស្សាហកម្ម​មួយ​ ដែល​នាង​បាន​គាំទ្រាំ​ A-do​ ក៏​ដូច​ជា​គ្រួសារ​ទាំង​មូល​ផង​ដែរ​។ ត្រង់​នេះ​ហើយ​បាន​ជា​តារា​ចម្រៀង​សិង្ហ​បុរី​រូប​នេះ​ សម្រេច​រៀបការ​ជា​មួយ​នារី​ល្អ​ដូច​ជា​រូ​ប​នាង​។ ប្តី​ប្រពន្ធ​មួយ​គូ​នេះ ​បាន​ចុះ​ឈ្មោះ​រៀបការ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ​៕ 
A-do​ ប្រកាស​រៀបការ​​A-do​ ប្រកាស​រៀបការ​​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews