តេជោ សែន បញ្ជាក់ពីភាពផ្ទុយគ្នាស្រឡះនៃការថត Selfie ជាមួយដៃគូ សន្ទនានយោបាយ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា នេះ បានបង្ហាញអំពីភាពខុសគ្នា នៃការថតរូប Selfie របស់សម្តេច ជាមួយដៃគូសន្ទនានយោបាយ និងប្រជាពលរដ្ឋ ការថត Selfie ជាមួយដៃគូសន្ទនានយោបាយ ល្អូកល្អឺនតែសំបក្រៅប៉ុណ្ណោះ ដែលខុសប្លែកការថតរូប Selfie ជាមួយប្រជាពលរដ្ឋ ដែលបានបង្ហាញពីក្តីស្រឡាញ់ គោរព អស់ពីដួងចិត្ត។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ផ្ទាល់ខ្លួន របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា "កន្លងមកខ្ញុំធ្លាប់ សែលហ្វី (Selfie) ជាមួយ ដៃគូសន្ទនានយោបាយ ដែលមើលឃើញពីសំបកក្រៅ ហាក់ដូចជា ល្អូកល្អឺនល្អ ជាមួយគ្នាខ្លាំងណាស់ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយ ភាពមិនស្មោះត្រង់ ដែលធ្វើឲ្យខ្ញុំសោកស្តាយបំផុតមកទល់ពេលនេះ"។

សម្តេចបានបញ្ជាក់ទៀតថា "ថ្មីៗនេះខ្ញុំបានសាកល្បង Selfie ជាមួយយុវជន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលខ្ញុំបានឃើញច្បាស់ នូវការគោរពស្រឡាញ់ស្មោះស្ម័គ្រ ចេញពីបេះដូង ពិតប្រាកដ របស់បងប្អូនកូនក្មួយ ខ្ញុំរំភើបរីករាយដែលបានផ្តល់នូវក្តីស្រឡាញ់ មិត្តភាព ក្តីសង្ឃឹម និង ភាពកក់ក្តៅតាមរយៈ Selfie ដែលខ្ញុំបានថត ជាមួយបងប្អូនជនរួមជាតិ និងយុវជនជាទីស្រឡាញ់"។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា "សូមអរគុណចំពោះឱកាសដែលបាន Selfie ជាមួយគ្នាតាមបែបសាមញ្ញបំផុត ដែលកាន់តែធ្វើអោយរូបខ្ញុំបានជិតស្និទជាមួយបងប្អូនជនរួមជាតិទាំងអស់គ្នា។ សូមសុខសន្តិភាព និងសេចក្តីគោរពស្រឡាញ់ បន្តកើតមានដល់ ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស ហើយខ្ញុំសន្យាថែរក្សាការពារសន្តិភាព ដើម្បីជនរួមជាតិ និងយុវជនកម្ពុជា កាន់តែមានឱកាសច្រើនឡើង ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត"៕