ប៉ូលិស​ក្រុងម៉ុមបៃ កំណត់​​ទីតាំង​គ្រោះ​ថ្នាក់​ មិន​ឲ្យ​​ Selfie

ប៉ូលិស​ក្រុងម៉ុមបៃ កំណត់​​ទីតាំង​គ្រោះ​ថ្នាក់​ មិន​ឲ្យ​​ Selfie

ប៉ូលិស​នៃ​ទី​ក្រុងម៉ុមបៃ​ ប្រទេស​ឥណ្ឌា បាន​កំណត់​ទី​តាំង​ចំនួន​១៥កន្លែង​ ដែល​ជា​​​កន្លែង​ថត Selfie “អាច​បង្ក​ជា​គ្រោះ​ថ្នាក់ ” បាន។

 

ប៉ូលិស​ក្រុងម៉ុមបៃ កំណត់​​ទីតាំង​គ្រោះ​ថ្នាក់​ មិន​ឲ្យ​​ Selfie
 

ទី​កន្លែង​ទាំង​នោះ​គឺ​រាប់​បញ្ចូល​ទាំង​កន្លែង​ដើរ​កម្សាន្ត​មើល​ទេស​ភាព​មាត់​សមុទ្រ Marine Drive និងតំបន់​ឆ្នេរ​សមុទ្រ Girgaum Chowpatty ដែល​សុទ្ធ​សឹង​ជា​កន្លែង​​អ្នក​ទេសចរ​និយម​ទៅ​កម្សាន្ត​ក្នុង​ប្រទេស​ឥណ្ឌា។

 

ការ​សម្រេច​ចិត្ត​កំណត់​ទី​តាំង​គ្រោះ​ថ្នាក់​របស់​មន្ត្រី​អាជ្ញាធរចំពោះ​ការ​ថត Selfie បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យុវតី​វ័យ​១៨​ឆ្នាំ​ម្នាក់​បាន​​លង់​​ទឹក​ស្លាប់​ក្នុង​សមុទ្រ​ ខណៈ​ពេល​នាង​កំពុង​ថត​ Selfie កាល​ពី​​សប្ដាហ៍​កន្លង​ទៅ​នេះ។

 

កាល​ពី​ឆ្នាំ​​កន្លង​ទៅ អាជ្ញាធរ​តាម​តំបន់​​ក្នុង​ប្រទេស​ឥណ្ឌា​ ក៏​បាន​​ស្នើ​សុំ​​ឲ្យ​ ឲ្យ​មាន​ “តំបន់​គ្មាន​ការ​ថត​Selfie” នៅ​តាម​​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​ហិណ្ឌូ​មួយ​កន្លែង​ ដោយ​ខ្លាច​ក្រែង​បញ្ហា​​​មួយ​ចំនួន​កើត​ឡើង​ ដូច​ជា​ការ​រត់​ជាន់​គ្នា​ជា​ដើម។

 

ប៉ូលិស​ក្រុងម៉ុមបៃ កំណត់​​ទីតាំង​គ្រោះ​ថ្នាក់​ មិន​ឲ្យ​​ Selfie
 

អ្នក​នាំ​ពាក្យ​​ប៉ូលិស​ក្រុង​ ម៉ុមបៃ Dhananjay Kulkarni បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា ទី​កន្លែង​ដែល​​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ពេល​ថត​ Selfie រាប់​បញ្ចូល​ទាំង​ តំបន់​កម្សាន្ត​ជា​ច្រើន​ទៀត​ដូច​ជា តំបន់​ឆ្នេរ​សមុទ្រ Bandstand Promenade តំបន់​ប្រវត្តិសាស្ត្រ Sion Hillock Fort និង​តំបន់ប្រវត្តិ​សាស្ត្រ Worli Fort ជា​កន្លែង​ដែល​ភ្ញៀវ​ចូល​ចិត្ត​ទៅ​កម្សាន្ត​ក្នុង​ប្រទេស​ឥណ្ឌា៕

 

ចុចអាន៖ ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​