​ហេតុផល ៥​យ៉ាង​ដែល​អ្នក​មិនគួរ​ងូតទឹក​រាល់ថ្ងៃ​

​ហេតុផល ៥​យ៉ាង​ដែល​អ្នក​មិនគួរ​ងូតទឹក​រាល់ថ្ងៃ​

​មិន​សំខាន់​
​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​និយាយថា ប្រជាជន​អាមេរិក​ងូតទឹក​ច្រើនជាង​តម្រូវការ​ទៅទៀត​។ រាងកាយ​របស់​អ្នក​អាច​នឹង​គ្មាន​អ្វី​ជា​បញ្ហា​ទេ​បើសិនជា​មិន​បាន​ងូតទឹក​រាល់ថ្ងៃ លុះត្រាតែ​អ្នក​ត្រូវ ការ​ហាត់ប្រាណ​រាល់ថ្ងៃ​។ រាងកាយ​យើង​អាច​មាន​លក្ខណៈ​ស្អាត​ច្រើនជាង​ការយល់ឃើញ​របស់​យើង​ទៅ​ទៀត​។

មិន​ងូតទឹក​គឺជា​ការការពារ​ខ្លួន​
ការ​ដែល​ស្អាត​ពេក​មិន​មែន​មានន័យ​ថា​មាន​សុខភាព​ល្អ​ទេ​ព្រោះ​វា​នឹង​មិន​ឱ្យ​បាក់តេរី​ក​ល្អៗ​កើតមាន​លើ​ស្បែក​បាន​។ បាក់តេរី​ល្អៗ​ទាំងនេះ​ជួយ​ការពារ​រាងកាយ​ពី​ការបង្ក​រោគ​ធ្ងន់ធ្ងរ និង​ជាតិពុល​ដែល​អាច​ចូល​រាងកាយ​តាម​ស្បែក​បាន​។ ការ​ងូតទឹក​ច្រើនពេក​នឹង​ធ្វើឱ្យ​ស្បែក​លែង​មាន​របស់​ការ​ពារ និង​ងាយ​រង​នឹង​ជាតិពុល​។

ធ្វើឱ្យ​ស្បែក​ស្ងួត​
ងូតទឹ​កក្តៅ​ច្រើនពេក​អាចធ្វើឱ្យ​ស្បែក​ស្ងួត និង​រលាក​បាន​។ នេះ​គឺជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ចងចាំ​នៅ​រដូវរងារ ព្រោះ​អាកាសធាតុ​នេះ​គឺ​ត្រជាក់ ហើយ​ស្បែក​ងាយ​នឹង​ស្ងួត​ខ្លាំងណាស់​។ ដូច្នេះហើយ អ្នក​គួរតែ​ចៀសវាង​ការ​ងូតទឹក​រាល់ថ្ងៃ ប៉ុន្តែ​បើសិនជា​អ្នក​ងូត​វិញ គួរតែ​ងូតទឹក​ត្រជាក់​ធម្មតា​វិញ​។

មិនល្អ​ចំពោះ​សរសៃសក់​
ការ​ងូតទឹក​រាល់​ថ្ងៃ​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត និង​រឹង​បាន​។ ចូរ​ព្យាយាម​មិន​ងូតទឹក​ពីរ​ថ្ងៃ នោះ​អ្នកនឹង​ឃើញថា សក់​ទៅ​ជា​ទន់​ជាង​មុន រលោង​ជាង​មុន ភ្លឺ​ជាង​មុន និង​មាន​សុខភាព​ល្អ​ជាង​មុន​។ ករណី​ដែល​អ្នក​គួរតែ​ងូតទឹក​រាល់​ថ្ងៃ​នោះ អ្នក​គួរតែ​ទិញ​មួក​សម្រាប់​ពាក់​សក់​ក្នុងពេល​ងូតទឹក និង​លាង​សម្អាត​សក់​តែ ២ ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។

អាច​បន្ថយ​បញ្ហា​លើ​ស្បែក​
អ្នក​ដែល​មាន​បញ្ហា​លើ​ស្បែក​ដូចជា ជំងឺ​តាអក គួរតែ​ចៀសវាង​ការ​ងូតទឹក​រាល់ថ្ងៃ​។ ជាមួយគ្នានេះដែរ បើសិន​ជា​អ្នក​មាន​បញ្ហា​ដោយសារ​តែ​រលាក​ស្បែក ឬ​កើត​កន្ទួល​រមាស់ អ្នក​គួរតែ​នៅ​ឱ្យ​ឆ្ងាយ​ពី​ទឹក​ក្តៅ​ឱ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។