ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០១៦ នៅ​រដ្ឋសភា មាន​បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​, សម្តេច​តេ​ជោ ហ៊ុន សែន​, លោក​កឹ​ម សុខា ព្រមទាំង​សមាជិក​រដ្ឋសភា​សរុប​ចំនួន​៩៨​រូប ។

សេចក្តីព្រាងច្បាប់​ចំនួន៣ ​គឺ១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រាង​ស្តីពី​​ការ​បង្កើត​ធនាគារ វិនិយោគ ហេ​ដ្ឋា​​រចនា​ស​ម័​ន្ធ​អាស៊ី ។ ២-​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ និង​៣-​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​គណនេយ្យ និង​សវន​កម្ម ។