ដើរ​តាម​តា​ទៅ​បង់សំណាញ់​ តា​មិនដឹង​ចៅ​លង់ទឹក​ស្លាប់

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​ បាន​ស្លាប់​ដោយសារ​តែ​លង់ទឹក ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៦ និង​២៨​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​អន្លង់​តា​អាន ស្ថិត​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ថាំង បញ្ញា អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ជ្រុះ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ម្តាយ ប្រើ​ឲ្យ​ទៅ​គ្វា​ល​គោ លុះដល់​កន្លែង​ឃ្វាលគោ​ ក៏​ឃើញ​តា​របស់​ខ្លួន​ទៅ​បង់​សំណាញ់ ហើយ​ក៏​ដើរ​តាម​ពីក្រោយ ដោយ​តា​មិន​បានដឹង​ថា​ចៅ​ដើរ​តាម​ឡើយ លុះ​បង់សំណាញ់​បាន​ត្រី​ហើយ​តា​ក៏​ត្រឡប់​មក​ផ្ទះ​វិញ រហូត​ដល់​ពេលបាយ​ ក៏​ផ្អើល​ឆោឡោ​បាត់​ចៅ ហើយ​ក៏​នាំ​គ្នា​ដើរ​រក​មិនឃើញ ក៏​នាំ​គ្នា​ចុះ​រាវរក​នៅ​កន្លែង​តា​បង់សំណាញ់​ ក៏​ឃើញ​ចៅ​បាន​លង់ទឹក​ស្លាប់ ​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ពុំ​ឃើញ​មាន​ ស្លាកស្នាម​អ្វី​ក្រៅពី​ករណី​លង់ទឹក​នោះ​ទេ បន្ទាប់​មក​ក៏​ប្រគល់​សព​ក្មេង​រង​គ្រោះ ​ជូន​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដើរ​តាម​តា​ទៅ​បង់សំណាញ់​ តា​មិនដឹង​ចៅ​លង់ទឹក​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត