តើ​ទម្លាប់​គេង​ថ្ងៃ ផ្តល់​ផល​ល្អ​អ្វីខ្លះ​ដល់​សុខភាព​?​

​តាម​ការស្រាវជ្រាវ​ថ្មីៗ​បានបង្ហាញ​ឱ្យដឹងថា ការ​គេង​ថ្ងៃ​អាចជួយ​បង្កើន​សមត្ថភាព​ខួរក្បាល និង ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ ។ អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ការ​គេង​ថ្ងៃ​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​អាចជួយ​ស្តារ​សមត្ថភាព​ចង​ចាំបាន​ប្រសើរ និង អាច​ផ្ទុក​ព័ត៌មាន​ចងចាំ​ដល់​ខួរក្បាល​បាន​ប្រសើរ​ណាស់ដែរ ។

១-​ការ​គេង​ថ្ងៃ​គ្រប់គ្រាន់​ជួយ​រក្សា​សម្រស់​ឱ្យនៅ​ក្មេង​ជាង​វ័យ
​ការ​គេង​ថ្ងៃ​បាន​គ្រប់គ្រាន់​គឺ​ពិតជា​ជួយ​ថែរក្សា​សម្រស់​ពិតមែន ជាពិសេស​ដល់​ស្បែក វា​អាចជួយ​ឱ្យ​ចលនា​អ័រម៉ូន​ដំណើរការបាន​ប្រក្រតី ព្រមទាំង​ជួយ​ជម្រុះ​កោសិកា​ចាស់ បណ្តុះ​កោសិកា​ថ្មី ។

តើ​ទម្លាប់​គេង​ថ្ងៃ ផ្តល់​ផល​ល្អ​អ្វីខ្លះ​ដល់​សុខភាព​?​

២-​ជួយ​ឱ្យមាន​ភាពរហ័សរហួន ពង្រឹងសមត្ថភាព​រាង​កាយ និង ស្មារតី
​ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ញឹកញាប់ ការ​គេង​ថ្ងៃ​រឹតតែ​ធ្វើឱ្យ​អ្នកមាន​ភាព​សកម្ម​ថែម​មួយកម្រិត​ទៀត ។ ដូច្នេះ​អ្នក​គួរ​គេង​ថ្ងៃ​ឱ្យបាន​ពី ២០ ទៅ ៤០ នាទី ទើប​ប្រសើរ នេះ​បើ​យោងតាម​អ្នកសិក្សា​ស្រាវជ្រាវ​បានបញ្ជាក់​ឱ្យដឹង ។

តើ​ទម្លាប់​គេង​ថ្ងៃ ផ្តល់​ផល​ល្អ​អ្វីខ្លះ​ដល់​សុខភាព​?​

៣-​គេង​ថ្ងៃ​ជួយ​ជួសជុល​កោសិកា​ចាស់​
​រាងកាយ​អាច​ស្តារ និង ប្រសើរ​ឡើងវិញ​បាន​ដោយ​អាច​ជួសជុលកោសិកា​ណា​ដែល​ខូចខាត​តាមរយៈ​ការ​គេង​ថ្ងៃ ។ ក្រៅពីនេះ​វា​ក៏​អាចជួយកាត់បន្ថយ​បញ្ហា​ស្ត្រេ​ស តានតឹង​អារម្មណ៍ និង កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​ក្នុង​ខ្លួន ។ ការ​គេង​ថ្ងៃ​បាន​គ្រប់គ្រាន់​ក៏​ជួយ​ដល់​មុខងារ​នៃ​ចលនា​សាច់ដុំ​ឱ្យ​ដំណើរការបាន​ប្រសើរ និង ប្រក្រតី ។​

តើ​ទម្លាប់​គេង​ថ្ងៃ ផ្តល់​ផល​ល្អ​អ្វីខ្លះ​ដល់​សុខភាព​?​

៤-​ជួយ​បង្កើន​សមត្ថភាព​ចងចាំ
​យោងតាម​ការសិក្សា​ថ្មីៗ​បានបង្ហាញ​ថា​ការ​គេង​ថ្ងៃ​អាចជួយ​បង្កើន​ភាព​ចងចាំ និង អាច​ផ្តល់​ទំហំ​ផ្ទុក​ការចងចាំ​ទិន្នន័យ​ផ្សេងៗ​បាន​កាន់តែច្រើន ។

តើ​ទម្លាប់​គេង​ថ្ងៃ ផ្តល់​ផល​ល្អ​អ្វីខ្លះ​ដល់​សុខភាព​?​

៥-​ជួយ​សម្រក​ទម្ងន់​
​ការ​គេង​មិនបាន​គ្រប់គ្រាន់​ធ្វើឱ្យ​អ័រម៉ូន​ខ្លះ​ប្រែប្រួល និង កាន់តែ​បង្កើន​ចំណង់​ពិសា​អាហារ ហើយ​កាន់តែ​ធ្វើឱ្យ​អ្នក​ឆាប់​ឡើង​ទម្ងន់ ព្រោះ​វា​បាត់បង់​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន ។ ដូច្នេះ​ការ​ពិសា​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម​ច្រើន​អាចជួយ​ឱ្យ​សាច់ដុំ និង សរសៃប្រសាទ​រក្សា​លំនឹង ជួយ​ឱ្យ​កាន់តែ​ឆាប់​គេង​លក់​ស្រួល ។

តើ​ទម្លាប់​គេង​ថ្ងៃ ផ្តល់​ផល​ល្អ​អ្វីខ្លះ​ដល់​សុខភាព​?​

​សរុបទៅ​អ្នក​អាច​ជ្រើសរើស​រយៈពេល​គេង​ថ្ងៃ​បាន​ចាប់ពី ៣០ នាទី រហូតដល់ ៩០ នាទី ក្នុង​មួយថ្ងៃ​តាមតែ​អាចធ្វើ​ទៅបាន ព្រោះ​ក្នុង​ចន្លោះ ពេលនេះ​វា​សមល្មម​គ្រប់គ្រាន់​ជួយ​ពង្រឹងសមត្ថភាព​ទាំង​ខួរក្បាល ស្មារតី និង រាងកាយ​បាន​ប្រសើរ​បំផុត ៕​ ​ ​សុផល​