បុក​គ្នា​ពេញទំហឹង​របួសធ្ងន់ ២ នាក់់ ស្រាល​ម្នាក់ សង្កាត់​ចោមចៅ​

​ភ្នំពេញ : បុរស ២ នាក់​រងរបួស​ធ្ងន់ និង ម្នាក់ទៀត​របួសស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ នៅលើ​ផ្លូវ​បេ​តុ​ផ្លូវ​ចូល​ភូមិ​អង្គ ចំណុច​បុរី​ញ៉ូ​ថោ​ន ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០១៦ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ ខំ​ដឹក​បញ្ជូនទៅ​ក្លីនិក​ឯង​ជន​នៅក្បែរនោះ ។​

បុក​គ្នា​ពេញទំហឹង​របួសធ្ងន់ ២ នាក់់ ស្រាល​ម្នាក់ សង្កាត់​ចោមចៅ​

​ជនរងគ្រោះ​ទាំង ៣ នាក់​នៅ​មិនទាន់​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ។​ ​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដារ ១២៥ ពណ៍​ខ្មៅ​ស្ថិតក្នុង​ភាពស្រវឹង​ស្រា ស៊េរី ០១២ ពាក់​ស្លាក​លេខ​កំពត 3C-3276 តាមផ្លូវ​បេតុង​ភូមិ​អង្គ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​រេ​ចុះ​-​ឡើង លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​បុរស ២ នាក់​ស្រវឹងស្រា​ដូចគ្នា ជិះ​ម៉ូតូ សេ ១២៥ ស៊េរី ០១៣ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1O-5472 បញ្ច្រាស់ទិស​គ្នា ក៏បាន​ទៅបុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ទាំងសងខាង​បែកក្បាល​ធ្ងន់ធ្ងរ ចំណែក​បុរស​ជិះ​ពីក្រោយ​ម៉ូតូ​សេ ១២៥ ស៊េរី ០១៣ របួសស្រាល រីឯ​ម៉ូតូ​ទាំង ២ គ្រឿង​បាក់បែក​កំបាំង និង កាតា​ប៊ូ ។​

បុក​គ្នា​ពេញទំហឹង​របួសធ្ងន់ ២ នាក់់ ស្រាល​ម្នាក់ សង្កាត់​ចោមចៅ​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំងសងខាង សុទ្ធតែ​អ្នក​ជួល​ផ្ទះ​នៅ​ក្នុងភូមិ​ជាមួយគ្នា ទើប​ពេល​សាច់ញាតិ​មក​ទទួល​ទៅ​មន្ទីរពេទ្យ មិនបាន​ប្តឹងផ្តល់​រឺ​ទារ​សំណង​អ្វី​ឡើយ ណាមួយ​ម្នាក់ៗ​សុទ្ធតែ​ស្រវឹង​រៀងៗ​ខ្លួន​ផង ទើប​ព្រម​លើក​ម៉ូតូ​ចែកផ្លូវ​ចេញទៅ ៕ ( ប្រភព : TV5 )

បុក​គ្នា​ពេញទំហឹង​របួសធ្ងន់ ២ នាក់់ ស្រាល​ម្នាក់ សង្កាត់​ចោមចៅ​
បុក​គ្នា​ពេញទំហឹង​របួសធ្ងន់ ២ នាក់់ ស្រាល​ម្នាក់ សង្កាត់​ចោមចៅ​