ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ នឹងធ្វើ​វេទិកា​តុមូល​សិន មុន​តវ៉ា​ប្រឆាំង​លោក ខឹម វាសនា​

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម នឹង​រៀបចំ​វេទិកា​តុមូល​នៅ​សប្ដាហ៍​ក្រោយនេះ ដើម្បី​ធ្វើការ​បកស្រាយ​ប្រឆាំង​និង​មនោ​គម​វិទ្យា​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ។ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ចាត់ទុក​នយោបាយ​លោក ខឹម វាសនា ថា ជា​រោគសញ្ញា​នៃ​មេរោគ​ក្នុងសង្គម​។