រូប​ចម្លាក់​ Ronaldo មាន​អ្នក​លួច​សរសេរ​​ឈ្មោះ​ Messi


រូប​ចម្លាក់​ Ronaldo មាន​អ្នក​លួច​សរសេរ​​ឈ្មោះ​ Messi

រូប​ចម្លាក់​ Cristiano Ronaldo ​​ដែល​នៅ​ស្រុក​កំណើតក្នុង​​​តំបន់​ Madeira នៃ​ប្រទេស​ព័រទុយហ្គាល់ ​ត្រូវ​បាន​គេ​​​លួច​សរសេរ​ឈ្មោះ​ Lionel Messi ​​និង​លេខ​១០​នៅ​ខាង​ក្រោយ​ខ្នង។

 

រូប​ចម្លាក់​ Ronaldo មាន​អ្នក​លួច​សរសេរ​​ឈ្មោះ​ Messi

 

រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​​កាល​ថ្ងៃ​អង្គារ​ម្សិលមិញ​ បន្ទាប់​ពី​តារា​ឆ្នើម​ក្រុម​ FC Barcelona (Messi) ឈ្នះ​ពាន​ Ballon d’Or ​ទី​៥​របស់​ខ្លួន ​លើ​គូ​ប្រជែង​ CR7។ យ៉ាង​ណា​គំនូរ​ឈ្មោះ និង​លេខ​របស់​ Messi ពណ៌​ក្រហម​នោះ ត្រូវ​បាន​អាជ្ញាធរ​លុប​ចេញ​វិញ ​ថ្ងៃ​ពុធ​នេះ។

 

​​Katia Aveiro ​ប្អូន​ស្រី​របស់​ Ronaldo បាន​និយាយ​ថា៖ “វា​ជា​ទង្វើ​គួរ​ឲ្យ​អាម៉ាស់​ណាស់​ ចំពោះ​សកម្មភាព​ដែល​កើត​ចេញ​ពី​ការ​ច្រណែន​នេះ។ កំហឹង​នៃ​ការ​ស្អប់​របស់​មនុស្ស​ល្ងីល្ងើ​បង្ហាញ​នៅ​ទី​សាធារណៈ​ជា​វិធី​ដ៏​អាម៉ាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ជនជាតិ​ព័រទុយហ្គាល់​មួយ​រូប​​​មាន​ការ​ខ្មាសអៀន និង​សោកសៅ”។

 

រូប​ចម្លាក់​ Ronaldo មាន​អ្នក​លួច​សរសេរ​​ឈ្មោះ​ Messi

 

Ronaldo ​បាន​ធ្វើ​រូប​ចម្លាក់​​របស់​ខ្លួន​ពី​លង្ហិន​កម្ពស់​​៣,៣៥​ម៉ែត្រ ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​ដាក់​តាំង​នៅ​មុខ​សមុទ្រ​ នា​ទីក្រុង​ Funchal ​និង​មាន​ចម្ងាយ​ពីរ​ទៅ​បី​រយ​ម៉ែត្រ​ពី​សារមន្ទីរ​ផ្ទាល់​ខ្លួន​របស់​គេ៕

 

-ចុចអាន៖ Messi និង Ronaldo សុទ្ធ​តែ​មិន​បោះឆ្នោត​ឲ្យ​គ្នា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ skysports