រដ្ឋសភា បើក​កិច្ចប្រជុំ ក្រោម​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​

ភ្នំពេញ: ​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​បន្ត​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា  និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​ធន​គារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សំរាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ និង​ការពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី គណនេយ្យ និង​សវនកម្ម​។​

​កិច្ចប្រជុំ​រដ្ឋសភា ដែលមានកូរ៉ូម ចំនួន ៩៨ រូប នា​ព្រឹក​នេះ គឺមាន​ការចូលរួម​ពី​សំណាក់​​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​តំណាង​​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ ក៏មាន​វត្តមាន​​សម្តេច​តេ​ជោ សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ចូលរួម​ផងដែរ​៕​