ម៉ូតូ​រឺ​ម៉ក​ដឹក​កម្មករ បុក​មន្ត្រី​ប៉ូលិសចរាច​រណ៍ ខេត្ត ម្នាក់​រងរបួស​ធ្ងន់​

កណ្តាល: មន្ត្រីប៉ូលិស​ចរាចរណ៍​ម្នាក់​បាន​រងរបួស​ធ្ងន់ ខ​ណះ​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ លើការត្រួត​ពិ​នឹ​ត្យ​ជាតិ​អាល់កុល និង​ការបើកបរ មិន​ពាក់មួក​សុវត្ថិភាព ក៏ត្រូវ​បាន​ម៉ូតូ​រឺ​ម៉ក​ដឹក​កម្មករ​ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រ​យ​ត្ន័ បាន​បុក​ពេញទំហឹង កាលពី​វេលាម៉ោង​៥ ល្ងាច ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៖ ៥១-៥២ ស្ថិតក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយខេត្តកណ្ដាល​។​

​ជនរងគ្រោះ​មានឈ្មោះ ហ៊ីង សុផល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ភូមិព្រែក​តា​ពៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។​អ្នកបើក​រឺ​ម៉ក​​ដឹក​កម្មករ​បង្ក​មានឈ្មោះ ឆាយ លី​ពិស​ទ្ធិ​ភេទ ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ អំពិល​ទឹក​ឃុំកំពង់​ភ្ នំស្រុក​លើកដែក ខេត្តកណ្ដាល​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក SUN YUN ១៥០ពណ៌​ស គ្មាន​ស្លាក​លេខ សណ្ដោង​រឺ​ម៉ក មាន​ដឹក​មនុស្ស​លើ​រឺ​ម៉ក​ពេញ ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រ​យ​ត្ន័​ហើយ​បាន​បុក​លើ​មន្ត្រី​ចរាចរណ៍​ខេត្ត​១​នាក់ កំពុង​ឈរអនុវត្ត​ច្បាប់​ចរាចរណ៍ លើ​ការត្រួត​ពិ​នឹ​ត្យ​ជាតិ​អាល់កុល និង​ការបើកបរ មិនពាក់មួក​សុវត្ថិភាព​បណ្ដាល​ឲ្យ​ដួល​បោក​ទៅលើ​ថ្នល់​រងរបួស​ក្បាល​ធ្ងន់​។​

​ស​ន្ឋិ​ដ្ឋា​ន​ចំពោះ​ករណីនេះ​បណ្ដាលមកពី អ្នកបើក​ម៉ូតូ​រឺ​ម៉ក ធ្វេសប្រហែស​មិន​មើលស្ថានភាព​ផ្លូវ​ខាងមុខ​ទើប​បណ្ដាល​ឲ្យ​បុក​ទៅលើ​ជនរងគ្រោះ​ក្រោយ​​កើតហេតុ​ជំនាញ​បាន ជួយ​យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​និង​បន្ត​នីតិវិធី​នាំយក​អ្នកបើកបរនិង​មធ្យោបាយ​មកកាន់​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​​នីតិវិធី ៕​

ម៉ូតូ​រឺ​ម៉ក​ដឹក​កម្មករ បុក​មន្ត្រី​ប៉ូលិសចរាច​រណ៍ ខេត្ត ម្នាក់​រងរបួស​ធ្ងន់​

ម៉ូតូ​រឺ​ម៉ក​ដឹក​កម្មករ បុក​មន្ត្រី​ប៉ូលិសចរាច​រណ៍ ខេត្ត ម្នាក់​រងរបួស​ធ្ងន់​
ម៉ូតូ​រឺ​ម៉ក​ដឹក​កម្មករ បុក​មន្ត្រី​ប៉ូលិសចរាច​រណ៍ ខេត្ត ម្នាក់​រងរបួស​ធ្ងន់​