នគរបាល​ស្រុក​កៀនស្វាយ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

កណ្តាល: កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ ធ្វើការឃាត់ខ្លួន​បាន​ជនសង្ស័យ ៣​នាក់ រួម​នឹង​វត្ថុតាង​រួច​បញ្ជូន​មកកាន់​​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ស្រាវជ្រាវ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី ។ ការឃាត់ខ្លួននេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​ជិត​៤​រសៀល​​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ឃុន ហ៊ីម ស្ថិតនៅ​ភូមិ​គគីរ​ធំ (​ប្លុកសំបុកចាប​) ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនសង្ស័យ​៣​នាក់​ដែល​ឃាត់ខ្លួន​៖១-​ឈ្មោះ ឃុន ហ៊ីម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរកសិករ​ទី​លំនៅ​ភូមិ​គគីរ​ធំ​(​ប្លុក​សំបុកចាប​) ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​២-​ឈ្មោះ ជួន ធូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  មុខរបរ​កសិករ​មា​នទី​លំនៅភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​៣-​ឈ្មោះ អឹង ចាន់​ដា​រ៉ាភេទ​ប្រុស អាយុ​១៧​ឆ្នាំ  មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។​

​វត្ថុតាង​ចាប់យក​៖​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក Ice ៤​កញ្ចប់ (​ក្នុងនោះ​១​កញ្ចប់​ធំ​. ១​កញ្ចប់មធ្យម និង​២​កញ្ចប់​តូច​)-​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា CUP70 ពណ៌​ទឹកប៊ិច ស្លាកលេខ កណ្តាល 1J-7309-​កាំបិត​៦-​កូន​ពូថៅ​១-​ដំបង​៣​កំណាត់ ដែក​១-​សម្ភារៈសំរាប់​ធ្វើការ​វេច​ខ្ចប់​ដើម្បី​ចែកចាយ​និង​ប្រើប្រាស់​មួយចំនួន​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ គឺ​កម្លាំង​បានទទួល​ការចង្អុលបង្ហាញ​ពីលោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្តកណ្តាល​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុ​ចិត្ត​ស្នងការរង​បានចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​ដោយបាន​សហការ​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ ធ្វើការឃាត់ខ្លួន​បាន​ជនសង្ស័យ ៣​នាក់ រួម​នឹង​វត្ថុតាង​ដូចខាងលើ​បញ្ជូនមក​​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ស្រាវជ្រាវ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

នគរបាល​ស្រុក​កៀនស្វាយ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​

នគរបាល​ស្រុក​កៀនស្វាយ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​
នគរបាល​ស្រុក​កៀនស្វាយ ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​គ្រឿងញៀន​