កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

កណ្តាល: ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​១១​យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ កម្លាំង​អន្តរាគមន៍ស្រុក​ស្អាង បាន​ល្បាត​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ រក្សាទុក​ដោយខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ  នៅ​ចំណុច​ភូមិ​វាល ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង ។​

​ជនសង្ស័យ​ឈ្មោះ ពៅ ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិអំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​វត្ថុតាង​ចាប់យក ៖ ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ២​កញ្ចប់​តូច​។​

​មុនពេល​ឃាត់ខ្លួន កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ដល់​ចំណុច​អូរ​ចារ ភូមិ​វាលឃុំ​ស្អាង​ភ្នំ ក៏​ប្រទះឃើញ​ជនសង្ស័យ នៅ​ចំណុច​អូរ​ចារ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ​ឈ្មោះពៅ ម៉ៅ ហើយ​ក៏បាន​ឃាត់ខ្លួន​រួមទាំង​វត្ថុតាង​បញ្ជូនមក​​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​។​

​ជនសង្ស័យ បាន​សារភាពថា ខ្លួន យក​ថ្នាំញៀន (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​តូច ពីឈ្មោះ វិ​ជ្ជ​រ៉ា យកទៅលក់​អោយគេ នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វហើយ​១​កញ្ចប់ តម្លៃ ៣០០០០​រៀល​៕​

កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់