កំលាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​

កណ្តាល: កំលាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​នូវ​សា​រធាតុ​ញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២ ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល់ ក្រុងតាខ្មៅ ។​

ជនសង្ស័យ​ទាំង​២​នាក់​៖១-​ឈ្មោះ​ឈាន វណ្ណដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។​២-​ឈ្មោះភ័ណ​ឆ​វ័ន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​៖​ក្រាម​ព​ណ៍ស​ថ្លា​ជា​ថ្នាំញៀន​១​កញ្ចប់​តូច​-​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា គុប​៥0ពណ៌​ទឹកប៊ិច​ស្លាក​លេខ ម​១៥២៦​ភព​១-​លុយ​ខ្មែរ​ក្រដាស​១០០​រៀល​មួយ​សន្លឹក​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំលាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ូតូ​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​​តូច​លាក់​ខ្ចប់​ទុក​ក្នុង​ក្រដាស​លុយ​១០០​រៀល​។​នៅពេល​សាកសួរ​ពួកគេ​ឆ្លើយថា​បាន​ទិញ​ពី​ម្តុំ​អាគារវប្ប​ធ​ម៍​តំលៃ​២​ម៉ឺន​រៀល​ដើម្បី​យកទៅ​នាំគ្នា​ប្រើប្រាស់​ផ្ទាល់ខ្លួន​៕​