​៥ថ្ងៃទៀត ​សំបុត្រ​សម្រាប់​ទស្សនា​បាល់​ទាត់​ Euro 2016 ​នឹង​ដាក់​លក់​ជា​ផ្លូវការ​

​គិត​មកត្រឹម​ថ្ងៃ​ពុធ​នេះ សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​បាល់​ទាត់​ពានរង្វាន់​ទ្វីបអឺរ៉ុប 2016 ​ឬ ​Euro ​2016 ​នឹង​ប្រកាស​ដាក់លក់​ជាផ្លូវកា​រ​នៅ​ក្នុង​ប្រទេស​បារាំង​។ ​នេះ​បើ​តាម​គេហទំព័រ​របស់ ​UEFA​។ ​
​៥ថ្ងៃទៀត ​សំបុត្រ​សម្រាប់​ទស្សនា​បាល់​ទាត់​ Euro 2016 ​នឹង​ដាក់​លក់​ជា​ផ្លូវការ​
​តាមគេហទំព័រ​ដដែល​បាន​ឲ្យដឹង​ថា​ សំបុទ្រចំនួន ​៨០០.០០០​សំបុត្រ នឹង​ត្រូវ​ដាក់​លក់​សម្រាប់​លើកទី​មួយ​នៅ​តាម​កន្លែង​លក់​នានា ​និង​ក៏​មាន​លក់​នៅ​តាម Online ​ផង​​ដែរ ហើយ​ប្រជាជន​មក​ពី​ប្រមាណ​១៧០​ប្រទេស​​ក៏ត្រៀម​ចាំ​ទិញ​រួ​ច​ស្រេច​ដែរ។ ​សំបុត្រ​សម្រាប់​ការ​ប្រកួត​ពាន់រង្វាន់ ​Euro 2016 មានពីរ​ប្រភេទ​ រួមមា​ន Single Ticket​ និង សំបុទ្រ​ជា​កញ្ចប់ ​ដើម្បី​បាន​ទៅ​ទស្សនា​​​ការ​ប្រកួត​ទាំង​១០​ទាលាន​ក្នុងប្រទេសបារាំង​។​
គួរ​​បញ្ចាក់ថា ​ព្រឹត្តិការណ៍​ការ​ប្រកួត​បាល​ទាត់​ពាន​រង្វាន់​​ទ្វីបអឺរ៉ុប​ Euro ​2016 ​នឹង​ចាប់​ផ្តើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ​ដល់​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ដោយ​មាន​២៤​ប្រទេស​ចូល​រួម ​ក្នុង​នោះ​ប្រទេស​អេស្បាញ​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​៕
ប្រែសម្រួល៖ ស៊ាវ ឈាន