ក្នុង​ឆ្នាំ​២០១៥​មាន​អ្នកស្លាប់​៨៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តស្វាយរៀង​

ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​គ្រោះថ្នាក់​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា បើទោះបី​មានច្បាប់ ចរាចរណ៍​ផ្លូវគោក​ចាស់​ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០០៧ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បានដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ហើយក៏​ដោយ​ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ​ជា​រៀងរាល់ថ្ងៃ ដែល​បាន​បន្សល់ទុក​នូវ​ជន​រងគ្រោះ​.​គ្រួសារ​ជនរងគ្រោះ​.​អ្នក​ពិការភាព​.​កុមារកំព្រា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រាប់មិនអស់​ដែរ​។​

​បើតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ នៅ​ទូទាំង​ខេត្តស្វាយរៀង​បានកើត​ឡើង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៤៥​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​មានការ​ថយចុះ​២៦​លើក​។ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​មាន​ច្រើនជាង​ឆ្នាំ​២០១៤ ខណៈដែល​ចំនួន​អ្នក​ស្លាប់មាន​៨៦​នាក់​ស្រី​២៦​នាក់​លើ​៧២​នាក់​.​អ្នករងរបួស​ធ្ងន់​មាន​ចំនួន​១៥១​នាក់ ថយចុះ​ជាង​ឆ្នាំ​២០១៤​ចំនួន​៤៦​នាក់​រងរបួស​ស្រាល​២១២​នាក់ ថយចុះ​១០​នាក់​។ ខូចខាត​រថយន្ត​ធំ​ចំនួន​២០​គ្រឿង​.​រថយន្ត​តូច​៣៤​គ្រឿង​.​គោយន្ត​៥​គ្រឿង​.​ម៉ូតូ​ចំនួន​១៦៨​គ្រឿង និង​យានយន្ត​ផ្សេងៗ​ទៀត​។​

​លោក​បញ្ជាក់ថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ដែល​កើតមានឡើង​នៅ​ឆ្នាំ​២០១៥​កន្លងទៅនេះ​ដោយសារតែ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​.​បើកបរ​ក្នុង​ល្បឿន​លឿន​.​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​.​បត់​ឆ្វេង​មិន​មើល​ក្រោយ​.​បើកបរ​ជែង​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់​ជាដើម​។ ចំណែក​ក្នុងស្រុក​ក្រុង​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​គឺ​ក្រុង​បាវិត​កើនឡើង​ចំនួន​៤៤​លើក និង​ក្រុង​ស្វាយរៀង​២៣​លើក​។ លោកនាយ​ការិយាល័យ​បញ្ជាក់បន្ថែម​ឲ្យ​ដឹង​ទៀត​ពី​ស្ថានភាព​ទូទៅ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចាប់ពី​ថ្ងៃទី​១​ខែមករា​ដល់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៦​នេះ​បាន​កើតឡើង​តែមួយ​ករណី​នៅ​ស្រុក​រមាសហែក​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​បន​ន​ប្រមាណ​៩០%​ហើយ​ប៉ុន្តែ​បញ្ហា​ប្រឈម​ធំជាងគេ​នោះ​គឺ​ខេត្ត​ស្វ​យ​រៀង​មាន​ម៉ូតូ​អត់​ច្រើន​បើតាម​ការ​ជំរឿន​តាំងពី​ឆ្នាំ​២០០៩​ម៉ូតូ​អត់​ពន្ធ​ក្នុង​ខេត្តស្វាយរៀង​មាន​ចំនួន​២៩៣.៤០​គ្រឿង​ហើយ​រហូតមកដល់​ឆ្នាំ​២០១៥​ម៉ូតូ​អត់​ពន្ធ​នាំចូល​ក្នុង​ខេត្តស្វាយរៀង​អាចមាន​ចំនួន​ច្រើនជាង​នេះ​។ ហើយ​ម៉ូតូ​ទាំងនោះ​មិនអាច​ធ្វើ​ស្លាក​លេខ​បានទេ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​ត្រូវ​បង់​ពន្ធគយ​ដែលមាន​តម្លៃ​ខ្ពស់​។​

​បើតាម​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ម៉ូតូ​អត់​ពន្ធ​ពួកគាត់​ទិញ​ម៉ូតូ​មួយ​ក្នុងតម្លៃ​២៥០​ដុល្លារ​ទៅ​២៧០​ដុល្លារ​ប៉ុន្តែ​ឥឡូវ​ត្រូវ​បង់ពន្ធ​ពី​៣០០​ដុល្លារ​ទៅ​៤៥០​ដុល្លារ​តាម​ស៊េរី​ឆ្នាំ​។​ពួកគាត់​បាន​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​បង់ពន្ធ​ម៉ូតូ​អត់​ពន្ធ​បន្តិច​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​បង់ពន្ធ​និង​បានធ្វើ​ស្លាក​លេខ​ឲ្យ​បាន​ស្របច្បាប់​ផង​៕

ក្នុង​ឆ្នាំ​២០១៥​មាន​អ្នកស្លាប់​៨៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តស្វាយរៀង​
ក្នុង​ឆ្នាំ​២០១៥​មាន​អ្នកស្លាប់​៨៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តស្វាយរៀង​