សម្តេច​តេ​ជោ​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការថតរូប Selfie ជាមួយ​មេបក្ស​ប្រឆាំង

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​សម្តេច​បាន​សម្តែង​នូវ​ក្តី​សោកស្តាយ​បំផុត​ចំពោះ​ការថតរូប Selfie​ជាមួយ​នៃ​គូសន្ទនា​នយោបាយ​នាពេល​កន្លង​ទៅដោយ​សម្តេច​ចាត់ទុកថា​ជាការ ថតរូប​ដែល​មើល​សំបក​ក្រៅ ហាក់ដូចជា​ល្អូក​ល្អឺ​ន​ល្អ​ជាមួយគ្នា​ខ្លាំងណាស់ ប៉ុន្តែ​ការពិត​បង្កប់​នូវ​ភាពមិនស្មោះត្រង់ ជាមួយគ្នា​ទៅវិញ​។ ក្នុង Facebook Page សម្តេច​បានសរសេរថា «​កន្លងមក​ខ្ញុំ​ធ្លាប់ សែ​ល​ហ្វី (Selfie) ជាមួយ​ដៃគូ​សន្ទនា​នយោបាយ ដែល​មើលឃើញ​ពី​សំបក​ក្រៅ​ហាក់ដូចជា ល្អូក​ល្អឺ​ន​ល្អ​ជាមួយគ្នា​ខ្លាំងណាស់​។ តែ​ការពិត​នោះ​គឺជា Selfie ដែល​បង្កប់​ដោយ​ភាពមិនស្មោះត្រង់ ដែល​ធ្វើអោយ​ខ្ញុំ​សោកស្តាយ​បំផុត​មកទល់ពេលនេះ​»​។

​    ​ប៉ុន្តែ ថ្មីៗ​នេះ​ខ្ញុំ​បាន​សាកល្បង Selfie ជាមួយ​យុវជន សិស្ស និស្សិត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​ខ្ញុំ​បានឃើញ​ច្បាស់​នូវ​ការគោរព ស្រឡាញ់​ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​កូនក្មួយ​។ ខ្ញុំ​រំភើប​រីករាយ​ដែល​បានផ្តល់​នូវ​ក្តី​ស្រឡាញ់ មិត្តភាព ក្តីសង្ឃឹម និង ភាពកក់ក្តៅ​តាមរយះ Selfie ដែល​ខ្ញុំ​បាន​ថត​ជាមួយ​បងប្អូន​ជនរួមជាតិ និង​យុវជន​ជាទី​ស្រឡាញ់ ។ សូម​អរគុណ​ចំពោះ​ឱកាស​ដែល​បាន Selfie ជាមួយគ្នា​តាមបែប​សាមញ្ញ​បំផុត ដែល​កាន់តែ​ធ្វើអោយ​រូបខ្ញុំ​បាន​ជិតស្និទ​ជាមួយ​បងប្អូន​ជនរួមជាតិ ទាំងអស់គ្នា​។

​    ​សម្តេច បាន​សរសេរ​នៅ​ចុងបញ្ចប់​ថា ៖​សូម​សុខសន្តិភាព និង​សេចក្តី​គោរព​ស្រឡាញ់​បន្ត​កើតមាន ដល់​ក្រុមគ្រួសារ​កម្ពុជា​ទូទាំងប្រទេស ហើយ​ខ្ញុំ​សន្យា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​ជនរួមជាតិ និង​យុវជន​កម្ពុជា​កាន់តែ​មាន​ឱកាស​ច្រើនឡើង ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​យើង អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​»៕

សម្តេច​តេ​ជោ​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការថតរូប Selfie ជាមួយ​មេបក្ស​ប្រឆាំង
សម្តេច​តេ​ជោ​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការថតរូប Selfie ជាមួយ​មេបក្ស​ប្រឆាំង