កាមរី​បា​ឡែ​ន​បោះពួយ​បុក​បង្គោល​ភ្លើង​មួយ​បាក់​នៅ​បឹង​កេងកង​ទី​១

រាជធានី​ភ្នំពេញ​៖​បង្គោល​ភ្លើង​បេតុង​មួយ​ដើម​បា​ក់ម​ដោយសារ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ហោះ​ទៅបុក ខណៈដែល​រថយន្ត​បង្ក​នោះ​ខ្ទេច​មួយ​កំណាត់​មុខ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៤ និង​៥០​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ត្រង់​ផ្លូវ​ប៉ាស្ទ័រ​កែង និង​ផ្លូវ​ព្រះសីហនុ​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​តាម​វិថី​ព្រះសីហនុ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវកែង​អ្នកបើករថយន្ត បាន​បួង​ចង្កូត​បត់​ទៅ​ផ្លូវ​ប៉ាស្ទ័រ ទាំង​ល្បឿន​លឿន​បានធ្វើ​ឲ្យ​រថយន្ត​ហោះ ទៅបុក​បង្គោល​ភ្លើង​ទាំង​កំរោល បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​បេតុង និង​រថយន្ត​រង​ការ​ខ្ទេច​មុខតែ​ម្តង​ចំណែក​អ្នកបើកបរ​ពុំមាន​រង​របួស​នោះទេ បាន​បើកទ្វារ​ចុះ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​បន្ទាប់មក​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ ចុះមក​វាស់វែង​និង​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​បង្ក មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

កាមរី​បា​ឡែ​ន​បោះពួយ​បុក​បង្គោល​ភ្លើង​មួយ​បាក់​នៅ​បឹង​កេងកង​ទី​១
កាមរី​បា​ឡែ​ន​បោះពួយ​បុក​បង្គោល​ភ្លើង​មួយ​បាក់​នៅ​បឹង​កេងកង​ទី​១