ក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ចំនួន ៨៦នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់នៅតែជាបញ្ហា ប្រឈមដ៏សំខាន់ របស់ប្រទេសកម្ពជា បើទោះបីកម្ពុជា មានច្បាប់ ស្តី ពីចរាចរណ៍ផ្លូវគោក ចាស់ចាប់តាំងពីថ្ងៃទី៨ ខែកុម្ពះ ឆ្នាំ២០០៧ និងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បននដាក់ ឲ្យ ប្រើប្រាស់ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ហើយក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមាន ជាហូរ ហែរ ជារៀងរាល់ថ្ងៃដែលបានបន្សល់ទុកនូវជនរងគ្រោះ.គ្រួសារជនរងគ្រោះ.អ្នកពិការភាព.កុមារកំព្រា ដោយ សារ គ្រោះថ្នាក់ចរាចរណ៍រាប់មិនអស់ដែរ។

បើតាមការបញ្ចាក់ពីលោកវរៈសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃអធិការ ដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងទៅនៅទូទាំងខេត្តស្វាយរៀង បានកើត ឡើង គ្រោះថ្នាក់ចរាចរណ៍ចំនួន១៤៥ លើក ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ២០១៤ មានការថយចុះ២៦លើក។

ប៉ុន្តែចំនួនអ្នកស្លាប់មានចំនួនច្រើនជាងឆ្នាំ២០១៤ចំនួនអ្នកស្លាប់មាន៨៦នាក់ ស្រី២៦នាក់ លើ៧២នាក់.អ្នករង របួសធ្ងន់ មានចំនួន១៥១នាក់ ថយចុះជាងឆ្នាំ២០១៤ ចំនួន៤៦នាក់រងរបួសស្រាល២១២នាក់ ថយចុះ១០នាក់ ។ ខូចខាតរថយន្តធំចំនួន២០គ្រឿង.រថយន្តតូច៣៤គ្រឿង.គោយន្ត៥គ្រឿង.ម៉ូតូចំនួន១៦៨គ្រឿងនិងយាន យន្តផ្សេងៗទៀត។

ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដដែលកើតមានឡើង នៅឆ្នាំ២០១៥កន្លងទៅនេះ ដោយសារតែអ្នកបើកបរមិន គោរព ច្បាប់ចរាចរណ៍ដូចជា បើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាព ស្រវឹង.បត់ឆ្វេងមិនមើល ក្រោយ.បើកបរជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។

ក្នុងស្រុកក្រុងដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺក្រុងបាវិតកើនឡើងចំនួន៤៤លើក និងក្រុងស្វាយរៀង២៣លើក។

លោកនាយការិយាល័យ បានបញ្ជាក់បន្ថែមឲ្យដឹងទៀតពីស្ថានភាពទូទៅ នៃការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវ គោកថ្មីចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១១ ខែមករាឆ្នាំ២០១៦ នេះ បានកើតឡើងតែមួយករណី នៅស្រុករមាសហែកប៉ុណ្ណោះ ហើយប្រជាពលរដ្ឋបាន ចូលរួមអនុវត្តច្បាប់ ចរាចរណ៍បននប្រមាណ៩០% ហើយប៉ុន្តែបញ្ហាប្រឈមធំជាងគេនោះគឺ ខេត្តស្វយរៀងមានម៉ូតូអត់ ច្រើនបើតាមការជំរឿន តាំងពីឆ្នាំ២០០៩ ម៉ូតូអត់ពន្ធក្នុងខេត្តស្វាយរៀង មានចំនួន២៩៣.៤០គ្រឿង ហើយរហូតមកដល់ឆ្នាំ២០១៥ ម៉ូតូអត់ពន្ធនាំចូល ក្នុងខេត្តស្វាយរៀង អាចមានចំនួនច្រើនជាងនេះ ។ ហើយម៉ូតូទាំងនោះ មិនអាចធ្វើស្លាកលេខបានទេ តម្រូវឲ្យម្ចាស់ម៉ូតូត្រូវបង់ពន្ធគយដែលមានតម្លៃខ្ពស់ ។

បើតាមប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ូតូអត់ពន្ធពួកគាត់ទិញម៉ូតូមួយក្នុងតម្លៃ២៥០ដុល្លារ ទៅ២៧០ដុល្លារ ប៉ុន្តែឥឡូវត្រូវបង់ ពន្ធពី៣០០ដុល្លារ ទៅ៤៥០ដុល្លារតាមស៊េរីឆ្នាំ ។ ពួកគាត់បានសំណូមពរ ទៅរាជរដ្ឋាភិបាល ជួយបញ្ចុះតម្លៃ បង់ពន្ធម៉ូតូអត់ពន្ធបន្តិច ដើម្បីឲ្យពួកគាត់មានលទ្ធភាពបង់ពន្ធ និងបានធ្វើស្លាកលេខ ឲ្យបានស្របច្បាប់ផង៕

ក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ចំនួន ៨៦នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ក្នុងឆ្នាំ២០១៥ មានអ្នកស្លាប់ចំនួន ៨៦នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង