គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ

តៃវ៉ាន់៖ រឿងរ៉ាវគួរឲ្យសោកសង្រេង បានកើតឡើង ទៅលើគ្រួសារមួយ មានកូនស្រីពៅ អាយុ ៤ខែ ដែលត្រូវបានធ្វើការវះកាត់យកគ្រាប់ភ្នែកទាំងគូចេញ ដោយសារតែជម្ងឺមហារីក។

គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ
រូបភាពរបស់ទារកអភ័ព្វ ដែលត្រូវវះកាត់ភ្នែក​ចេញទាំងគូនោះ

ទារិកាម្នាក់ ដែលជាកូនស្រីពៅ ក្នុងគ្រួសារមួយត្រកូល Huang បានកើតមានរោគសញ្ញា មហារីកភ្នែក នៅពេលមានអាយុទើបតែបាន ២ ទៅ៣ខែប៉ុណ្ណោះ។ ជាអកុសល នាងក៏ត្រូវធ្វើការវះកាត់យកគ្រាប់ភ្នែកទាំងគូ  តាំងពីនាងអាយុទើបតែបាន៤ខែមកម្ល៉េះ។

ឪពុកម្តាយទារិកាអភ័ព្វ មានកូន៣នាក់ អាយុ ៦ឆ្នាំម្នាក់ ៤ឆ្នាំម្នាក់ និងកូនស្រីពៅអភ័ព្វ ដែលមកទល់ពេលនេះមានអាយុ៨ខែហើយ។ ដើម្បីមើលថែ និងព្យាបាលកូនៗផងនោះ ទើបតម្រូវឲ្យប្តីប្រពន្ធមួយគូនេះ សុំឈប់ពីការងារ នៅឯប្រទេសចិន និងផ្លាស់មកធ្វើការនៅតៃវ៉ាន់វិញ។

សព្វថ្ងៃនេះ ពួកគេកំពុងតែប្រកបមុខរបរ លក់សម្លៀកបំពាក់តាមអនឡាញ និងនៅតាមផ្សាររាត្រី ដែលអាចឲ្យពួកគេមានពេល ក្នុងការថែរក្សាកូនស្រីទាំងបីនោះបាន។ ម្យ៉ាងវិញទៀត ដោយមានការជួយ ពីមិត្តភក្តិរបស់គេម្នាក់ ដែលបានយករឿងកំសត់ និងការខ្វះខាត​ ក្នុងការបង់ប្រាក់ថ្លៃព្យាបាលកូន ដ៏​ច្រើនសន្ធឹកសន្ធាប់នេះ ទៅបង្ហោះក្នុងគេហទំព័រហ្វេសប៊ុក ដែលមានការចែកចាយបន្ត រហូតដល់ទៅ ជាង២ម៉ឺនដង ហើយ Like រហូតដល់ទៅ ៣ម៉ឺននោះ បានធ្វើឲ្យមានអតិថិជនជាច្រើនបានចូលមកជួយទិញ សម្លៀកបំពាក់ របស់ពួកគេយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញ ប្តីប្រពន្ធគ្រួសារ Huang នេះ ពិតជាថ្លែង អំណរគុណជាខ្លាំង ដល់អ្នកដែលបានមកជួយគាំទ្រ ប៉ុន្តែពួកគេបែរជាបដិសេធ មិនទទួលយកជំនួយ ពីសប្បុរសជនទាំងនោះទេ ដោយពួកគេនិយាយថា មានមនុស្សផ្សេងទៀត ក៏ត្រូវការជំនួយនេះដែរ៕

គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ
គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ
គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ
គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ
គួរឲ្យអាសូរណាស់! ទារិកាទើបតែអាយុ ៤ខែសោះ បែរជាត្រូវពិការភ្នែក ទាំងគូទៅហើយ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត