សំណាង១ក្នុង១លាន! អ្នកបោសសំរាមអាយុថ្លៃ ខ្វះតែបន្តិចទៀត នឹងត្រូវឡានធំបុកស្លាប់ (មានវីដេអូ)

ចិន៖ អ្នកបោសសំរាមម្នាក់ ប៊ិះនឹងត្រូវរថយន្តធំមួយគ្រឿងបុកស្លាប់ នៅពេលដែលគាត់កំពុងឈរ នៅចំគំនូសបែងចែកជួរថ្នល់ តែជាសំណាងល្អ ខាងរថយន្តបែរជាក្រឡាប់ផ្ងារជើង ហើយគាត់មិនមានគ្រោះថ្នាក់អ្វីទៅវិញ។

សំណាង១ក្នុង១លាន! អ្នកបោសសំរាមអាយុថ្លៃ ខ្វះតែបន្តិចទៀត នឹងត្រូវឡានធំបុកស្លាប់ (មានវីដេអូ)

 

វាគឺជារឿងដ៏គួឲ្យប្រុងប្រយ័ត្នមួយ នៅពេលដែលអ្នកឈរនៅកណ្តាលទ្រូងថ្នល់ គឺអ្នកគួរតែមានជាសញ្ញាផ្តល់ដំណឹងផ្សេងៗ ដើម្បីឲ្យខាងយាន្តជំនិះ ដែលបើកបរអាចជៀស និងកែប្រែស្ថានការណ៍អាក្រក់បានទាន់ពេលវេលា។

តួយ៉ាងដូចជាអ្នកបោសសំរាមម្នាក់ ដែលប៊ិះនឹងត្រូវរថយន្តធំមួយគ្រឿង បុកស្លាប់នៅកណ្តាលថ្នល់ទៅហើយនោះ តែសំណាងល្អ ខាងអ្នកបើកបររថយន្ត បានព្យាយាមកាច់ចង្កូតជៀសភ្លាមៗ រហូតបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រហែល ៣ល្ងាច នៅឯក្រុង Chuzhou ខេត្ត Anhui កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ តែទោះជាយ៉ាងណា វាពុំបានបណ្តាលឲ្យនរណាម្នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ហើយបើតាមសំដីប៉ូលិសបានឲ្យដឹងថា ខាងភាគីរថយន្តគឺជាអ្នកមានកំហុស ព្រោះថាអ្នកបើកបររថយន្តនោះពុំបានបន្ថយល្បឿនឡើយ នៅពេលគេបើកមកជិតដល់ ផ្លូវកាត់ទទឹងនោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត