ចម្លែកមែន! ត្រីបាឡែន ប្រមាណ ៨០ក្បាល សម្លាប់ខ្លួនឯង ដេកងាប់ ពាសពេញ ឆ្នេរសមុទ្រ

ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់ សត្វត្រីបាឡែន ចំនួន ៤៥ក្បាល បានងាប់ យ៉ាងអាថ៌កំបាំងបំផុត នៅលើឆ្នេរសមុទ្រ មួយកន្លែង ស្ថិតក្នុងរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា។

ចម្លែកមែន! ត្រីបាឡែន ប្រមាណ ៨០ក្បាល សម្លាប់ខ្លួនឯង ដេកងាប់ ពាសពេញ ឆ្នេរសមុទ្រ

ក្រុមមន្រ្តី បានបញ្ជាក់ថា ត្រីបាឡែន (ប្រភេទ Short-Finned Pilot Whales) ប្រមាណជា ៨០ក្បាល បានជាប់គាំង នៅលើឆ្នេរខ្សាច់ ដោយគ្មាន មូលហេតុច្បាស់លាស់ ណាមួយ នៅពីក្រោយ ហេតុការណ៍ដ៏អាថ៌កំបាំង នេះឡើយ។

លោក Ravi Kumar មន្រ្តីរដ្ឋាភិបាល ក្នុងទីក្រុង Tuticorin បានប្រាប់ឲ្យដឹង នៅថ្ងៃពុធ ទី១៣ នេះថា ត្រីបាឡែន ទាំងនោះ ត្រូវបានទឹកបក់ឡើង មកលើឆ្នេរសមុទ្រ កាលពីយប់ ថ្ងៃអង្គារ៍ ទី១២ ម្សិលមិញនេះ។ លោក Kumar បានឲ្យដឹងទៀតថា ក្រុមអ្នកជួយសង្គ្រោះ បានជួយសង្គ្រោះ ត្រីបាឡែន ចំនួន ៣៦ក្បាល ឲ្យចូលទៅក្នុង ទឹកសមុទ្រវិញ ក្នុងចំណោម ត្រីបាឡែន ចំនួន ៨០ក្បាល ដែលជាប់គាំង នៅលើឆ្នេរខ្សាច់។ ផ្ទុយទៅវិញ ត្រីបាឡែន ដែលត្រូវបានជួយសង្គ្រោះ ហាក់បីដូចជា វង្វេងស្មារតី ដោយមានខ្លះ បានត្រឡប់ មកលើឆ្នេរខ្សាច់វិញ។

លោក Kumar បានបញ្ជាក់ឲ្យដឹងថា កំណត់ត្រាក្នុងស្រុក បានបង្ហាញថា ហេតុការណ៍ត្រីបាឡែន ជាប់គាំង នៅលើឆ្នេរសមុទ្រ ស្រដៀងគ្នានេះ បានកើតឡើង ចុងក្រោយបង្អស់ នៅលើឆ្នេរសមុទ្រ នៃទីក្រុង Tuticorin កាលពីឆ្នាំ ១៩៧៣ ដោយមានត្រីបាឡែន ចំនួន ១៤៧ក្បាល បានងាប់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kumaran Sathasivam អ្នកជំនាញ ផ្នែកសត្វត្រីបាឡែន បានប្រាប់ឲ្យដឹងថា «វាមានការលំបាកណាស់ ដើម្បីជួយសង្គ្រោះ ត្រីបាឡែន ដ៏ច្រើន ដែលជាប់គាំង នៅលើឆ្នេរសមុទ្រ ដោយសារតែ ពួកវាត្រូវការត្រឡប់ ទៅក្នុងទឹកសមុទ្រវិញ ក្នុងពេលតែមួយ។ បើមិនដូច្នោះទេ ពួកវានឹងត្រលប់ មករកត្រីបាឡែន ដែលកំពុងជាប់គាំង នៅលើឆ្នេរសមុទ្រវិញ ដោយសារតែ ត្រីបាឡែនទាំងនោះ បានបញ្ចេញសម្លេង ដែលមនុស្ស មិនអាចស្តាប់លឺ ដើម្បីធ្វើឲ្យ ត្រីបាឡែន ដែលបានរួចផុត ពីគ្រោះថ្នាក់ ត្រលប់មកច្រាំងសមុទ្រវិញ។ វាក៏អាចបណ្តាលមកពី "ទំងន់" ដែលធ្វើឲ្យពួកវា មិនអាចត្រលប់ ទៅក្នុងទឹកវិញបាន ហើយខ្លួនរបស់វា ក្តៅខ្លាំងពេក ក៏បណ្តាលឲ្យងាប់ នៅលើឆ្នេរសមុទ្រ តែម្តង»។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកនេសាទ និងអ្នកស្ម័គ្រចិត្ត បានព្យាយាមជួយសង្គ្រោះ ដោយអូសត្រីបាឡែន មួយចំនួន ចូលទៅក្នុងទឹកសមុទ្រវិញ ប៉ុន្តែពួកវា បែរជាត្រលប់ មកលើឆ្នេរសមុទ្រ វិញ ដដែរ។

បើតាមសម្តី លោក Kumar បាននិយាយថា «ត្រីបាឡែន ប្រភេទនេះ ធ្វើដំណើរជាក្រុម ឬហ្វូង ហើយអវត្តមាន របស់អ្នកដឹកនាំ (ត្រីបាឡែន) ធ្វើឲ្យក្រុម ឬហ្វូង នៃត្រីបាឡែននោះ ច្របូកច្របល់»។

យ៉ាងណាមិញ លោក Marine Scientist Velumani មន្រ្តីនៃនាយកដ្ឋានជលផល បានប្រាប់អ្នកសារព័ត៌មានថា «នេះគឺជាហេតុការណ៍ មិនប្រក្រតី... ឧប្បត្តិវហេតុមរណៈ និងមិនធម្មតា... យើងត្រូវតែ ស្វែងរកមូលហេតុ ឲ្យឃើញ»៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត