ទេព បូព្រឹក្ស ប្រតិកម្មតបត នឹងការរិះគន់ថា ជាតារាអាស និងមិនសមជានារីខ្មែរ

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលនិយមបង្ហាញ ស្ទីលតុបតែងខ្លួន តាមបែបអឺរ៉ុប កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេជេរ ប្រមាថនាងចំៗថា ជាតារាដែលអាស មិនសមជានារីខ្មែរ នៅលើ Facebook ជាសាធារណៈដែលជាដើម ហេតុធ្វើឲ្យនាងអត់ទ្រាំមិន បានក៏ឆួលចុងច្រមុះ ប្រតិកម្មតបតនឹងការរិះគន់នោះ ដោយនាងបាន លើកហេតុផល ជាច្រើន រួមជាមួយការសុំចិត្ត អ្នករិះគន់ថាប្រើសម្តីឲ្យ បានសមរម្យ និងកុំជេរប្រមាថនាងបែបនេះ។

ពាក្យសម្តីដែល Page Trolls មួយដែលមានឈ្មោះថា «Trolls Tep Boprek » បានធ្វើការវាយប្រហារនាងចំៗ ក្រោយពីគេបានឃើញ នាងបង្ហាញស្ទីលរាំបែបថ្មី ដែលមានក្បាច់រាំលើកជើង លើកដៃមើលទៅមិនសមភ្នែក មហាជនទាល់តែសោះ ហើយដោយសារតែបែប នេះទើបម្ចាស់ Page ខាងលើជេរប្រមាថ រិះគន់នាងធ្ងន់ៗ មិនសំចៃមាត់បែប នេះតែម្តងទៅ ។

នៅក្នុងសារដែល តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានសរសេរបង្ហោះនៅលើ Facebook ប្រតិកម្មតបត និងការរិះគន់នោះថា « មុននឹងបងនិយាយថា ខ្ញុំមិនសមជានារីខ្មែរ សូមមេត្តារៀន ប្រើសម្តីឲ្យបានសមរម្យផង បើសិនបងចង់លើកតម្លៃស្រីខ្មែរ ហើយបើគ្រាន់តែនាងខ្ញុំ លើកជើងបែបនេះ បងថាមិនសមជានារីខ្មែរចុះ បងស្រីៗដែលគាត់ហាត់ យូហ្គាលេងសៀក គាត់ហាត់ ហើយលើកជើងខ្ពស់ៗ ហើយសាហាវជាងនាងខ្ញុំផង សូមរៀនបើកចិត្ត មើលអី្វៗថ្មីជុំវិញ សកលលោកផងបង ហើយបងមិនមើលខ្ញុំក៏បាន ផុសដែរ»។

តារាចម្រៀងស្រីវ័យក្មេង ដែលនិយមតែងខ្លួន Cuteគួរឲ្យស្រលាញ់ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «បើបងមិនពេញចិត្ត រាល់ការសម្តែង បងអាច Chat or Comment ប្រាប់បាន តែសូម ប្រើសម្តីឲ្យសមរម្យជាងនេះ ក្នុងនាមជាខ្មែរដូចគ្នា តែពិបាកដែរ មនុស្សម្នាក់ មិនអាចតម្រូវចិត្ត មនុស្សគ្រប់គ្នាទេ .. ហើយអរគុណ ដែលបាន Troll ខ្ញុំ !! ហើយតែ សូមមេត្តា កុំយករូប តារាផ្សេង មកបង្កើតបញ្ហាឲ្យ ខ្ញុំ និងបងៗ តារាដទៃមិនត្រូវគ្នា ម៉ាក់ដឹង ម៉ាក់វៃ ហាហា ខូចណាស់បង Troll ..!!»៕