អ្នក​លក់​ក្ដាម​ប្រាប់​ពី​វិធី​មើល​ក្ដាម​សំបូរ​សាច់ ​និង​ក្ដាម​អត់​សាច់!


អ្នក​លក់​ក្ដាម​ប្រាប់​ពី​វិធី​មើល​ក្ដាម​សំបូរ​សាច់ ​និង​ក្ដាម​អត់​សាច់!

សម្រាប់​ប្រិយមិត្ត​ដែល​​ចូល​ចិត្ត​ទិញ​គ្រឿង​សមុទ្រ​ញ៉ាំ ជា​ពិសេស​​ក្ដាម​ អាច​មាន​ការ​ពិបាក​ក្នុង​ការ​រើស​យក​ក្ដាម​ដែល​មាន​សាច់​ធាត់​ៗ។

 

អ្នក​ស្រី​ លន់ លាង​អ្នក​លក់​ក្ដាម​នៅ​ផ្សារ​ក្ដាម​ ខេត្ត​កែប​បាន​ប្រាប់​ថា​ ក្ដាម​ដែល​លើក​ពី​ទឹក​មក​ភ្លាម​ៗ ​មាន​សាច់​ឬ​អត់​សាច់​អាស្រ័យ​លើ​ខែ​របស់​វា។ ខែ​ភ្លឺ ក្ដាម​មិន​សូវ​សម្បូរ​សាច់​ទេ តែ​ខែ​ងងឹត​ទើប​ក្ដាម​សម្បូរ​សាច់។

 

ម្យ៉ាង​ទៀត ​គេ​អាច​មើល​សម្បក​របស់​វា។ ក្ដាម​ដែល​សម្បូរ​សាច់​ ​សម្បក​វា​ មាន​ពណ៌​រាង​ក្រហម​ព្រឿង​ៗ ហើយ​ធ្ងន់​។ ឯ​ក្ដាម​អត់​សូវ​មាន​សាច់ សម្បក​ពណ៌​សព្រលែត​ ហើយ​ស្រាល។

 

 

អ្នក​លក់​ក្ដាម​ប្រាប់​ពី​វិធី​មើល​ក្ដាម​សំបូរ​សាច់ ​និង​ក្ដាម​អត់​សាច់!

 

 

ចំណែក​អ្នក​នាង សេង សៅ​ធីតា អ្នក​រស់​នៅ​ខេត្ត​កែប​ ដែល​មាន​ជំនាញ​ក្នុង​ការ​ទិញ​ក្ដាម​ដែរ​បាន​ ប្រាប់​ថា​ ក្ដាម​ដែល​ធាត់​ នៅ​គល់​ដង្កៀប​វា​ឡើង​​​រឹង ចំណែក​ពោះ​វា​បែក​ក្រឡា​ឡើង​ខ្មៅ ហើយ​សម្បក​វា​ប៉ោង​ឡើង​ហើប៕
អញ្ចឹង​ពេល​បើ​ប្រិយមិត្ត​ទៅ​លេង​កែប​ហើយ​ចង់​ញ៉ាំ​ក្ដាម ប្រិយ​មិត្ត​អាច​សាក​វិធី​នេះ​បាន!

 

 

អត្ថបទ៖ ណេង ណេង​​​​